ចិនប្រឆាំងនឹងការ​មាន​វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេសគុយបា

2026/07/17 01:38:27 am        79

នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការ​អនុវត្ត​​វិធានការ​យោធាណាមួយរបស់សហរដ្ឋអាមេរិក លើ​ប្រទេសគុយបា បន្ទាប់ពីមានរបាយការណ៍ថា មន្ទីរបញ្ចកោណកំពុងពិនិត្យមើលផែនការបន្ទាន់ សម្រាប់ប្រតិបត្តិការដែលអាចកើតមាន ចំពោះ​កោះនេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានឆ្លើយតបទៅនឹងរបាយការណ៍របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS News ដែល​ថា អ្នករៀបចំផែនការរបស់មន្ទីរបញ្ចកោណ កំពុងពិចារណាជម្រើសយោធាជាច្រើន រួមទាំងការវាយប្រហារតាមអាកាសដឹកនាំដោយកងទ័ព ដែលពាក់ព័ន្ធនឹងកងទ័ពអាមេរិករាប់ពាន់នាក់។

លោក Lin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «យើងបានកត់សម្គាល់ឃើញរបាយការណ៍ពាក់ព័ន្ធជាច្រើន​។ ការប្រើប្រាស់ ឬការគំរាមកំហែងកម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ គឺជាការ​រំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខសកល និងតំបន់។ ប្រទេស​ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការ​ទាំង​នេះ»។

ដោយ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយ​ CBS News មន្ត្រីអាមេរិកបានបញ្ជាក់​ថា ផែនការនេះមិនមានន័យថា លោក​ប្រធានាធិបតី Donald Trump ឬមន្ទីរបញ្ចកោណបានសម្រេចចាប់ផ្តើមប្រតិបត្តិការនេះ​នោះទេ។

ដោយសំដៅទៅលើការបោះឆ្នោតដោយ​សំឡេង ១៣៦ ទល់នឹង ៩សំឡេង​ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលគាំទ្រការជជែកដេញដោល អំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសគុយបា លោក Lin បានសង្កត់ធ្ងន់​ថា៖ «សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការគំរាមកំហែងយោធារបស់ខ្លួន និងការដាក់​ឱ្យស្ថិត​នៅក្នុង​ការ​ហ៊ុម​ព័ទ្ធ​ណាមួយលើ​ប្រទេសគុយបាជាបន្ទាន់»។

លោកបានបន្ថែមថា៖ «ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ចំពោះប្រទេសគុយបា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm