ប្រេស៊ីលប្តេជ្ញាជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម និងការផ្សាភ្ជាប់ធុរកិច្ចជាមួយកម្ពុជា

2026/07/17 02:26:17 am        116

រដ្ឋាភិបាលប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ខណៈដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានវេសនដ្ឋានប្រចាំនៅកម្ពុជា ក្នុងនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ព្រមទាំង បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការដាក់និវេសនដ្ឋានទូត ផ្ទាល់នៅភ្នំពេញ កាលពីឆ្នាំ២០២៤។

ជាមួយគ្នានេះទំហំពាណិជ្ជកម្មកម្ពុជា-ប្រេស៊ីល មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេស ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១៨៦ លានដុល្លារអាម៉េរិក កើនឡើងជាង ៨១% បើធៀបនឹងឆ្នាំ២០២៤ ដោយការនាំចេញផលិតផលសំបកកង់ និងសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ប្រេស៊ីលជាដើម ។​​

 លោកជំទាវ Vivian Loss Sanmartin ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែល ឆ្លៀតពីការងារមមារញឹកអនុញ្ញាតឲ្យលោកជំទាវ និងសហការី ជួបពិភាក្សាការងារ ។ លោកជំទាវបន្ថែមថា ជុំវិញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ប្រេស៊ីលនេះ, រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានប្តេជ្ញាចចិត្តបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជន នានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសក្តានុពល ដែលអាចឈានទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ឲ្យកាន់តែស៊ីជម្រៅថែម ទៀត មានវិស័យកសិកម្ម វិស័យថាមពល និងបច្ចេក​​វិទ្យាហិរញ្ញវត្ថុ។ កម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍បច្ចេក​​វិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា, កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែងបង្កើនពិពិធកម្ម និងពង្រឹងភាពធន់, កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ដែលមានគោលដៅជំរុញការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការ បង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, និងការបង្កើនភាពធន់ផងដែរ។ ប្រេស៊ីលមានឧត្តមភាពលើវិស័យកសិកម្ម វិស័យថាមពល និង វិស័យធនាគារ ដែលអាចចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់កម្ពុជា ក្នុងការស្រាវជ្រាវ ក៏ដូចជាការផ្លាស់ប្តូរជំនាញជាដើម។ ឈរ លើសក្តានុពល, កម្ពុជា-ប្រេស៊ីលគួរចាប់ផ្តើមពិនិត្យលទ្ធភាពសិក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការរៀបចំកិច្ចព្រមព្រៀង ស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ, លទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀង​​ពាណិជ្ជកម្មសេរីទ្វេភាគី និងរៀបចំយន្ត ការមិនយកពន្ធត្រួតគ្នាជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm