Mendy ប្ដេជ្ញា​លេង ១១០% ដើម្បី​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀងដណ្ដើម​ជើងឯក​លី​គ​

2021/04/27 09:59:58 am        162

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ របស់​ក្លិប​​ព្រះខ័ន​រាជ​ស្វាយរៀង Robert Lopez Mendy បាន​ប្ដេជ្ញា​ចិ​ត្ដ​ខ្ពស់ និង​ខំប្រឹង​លេង ១១០% ដើម្បី​ជួយ​ក្រុម​ប្រជែង​ជើងឯក​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ដោយ​គ្មាន​លាក់បាំង​អ្វី​ឡើយ​ នូវ​សមត្ថភាព​ដែល​ខ្លួន​មាន។​

​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូប​នេះ បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ជា​ខ្លាំង ដែល​បាន​មក​ប្រ​កប​អាជីព​នៅ​កម្ពុជា និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ​ពី​ថ្នាក់ដឹកនាំ​ក្លិបក៏ដូចជា​មិត្ត​រួម​ក្រុម ពិសេស​ការ​ទទួល​បាន​ឱកាស​លេង ២៥​នាទី​ដំបូងបន្ទាប់ពី​ហាត់​បាន ១​ថ្ងៃក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ។​ Mendy បន្ដ​ថា នេះ​គឺជា​ជីវិត​ថ្មី​មួយទៀតក្នុង​អាជីព​បាល់ទាត់ បន្ទាប់ពី​ខ្លួន​សម្រេចចិត្ត​ចាក​ចេញពី​ក្រុម​ខ្លាំង​ហ្វីលីពីន United City FC។ តែ​ដោយ​លី​គ​ហ្វីលីពីនមិនទាន់​ច្បាស់ ​ពី​ពេលវេលា​ចាប់ផ្ដើម​រដូវ​កាល​ថ្មី ស្រប​ពេល​លោក​បាន​ជជែក​ជាមួយ​គ្រូ​បង្វឹក​លោក Conor Nestor បាន​ដឹង​ពី​គោលដៅ និង​ផែនការ​ច្បាស់លាស់​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​ជំរុញ​ឲ្យ​ខ្លួន​សម្រេចចិត្ត​មកលេង​នៅ​កម្ពុជា​តែម្ដង។​

​​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​វ័យ ៣៤​ឆ្នាំ​ដដែល​បន្ដ​ថា ខ្លួន​មិន​គិត​ថា ក្រុម​លេង​ពាន AFC Champ​i​o​n​s League ឬ AFC Cup នោះទេ ព្រោះ​វា​គ្រាន់តែ​ជា​ការ​ប្រកួត​មួយ​ផ្សេង ដែល​មាន​ប្រកួត​តិច តែ​មាន​គុណភាព​ល្អ។ តែ​គោលដៅ​ដែល Mendy ចង់បានគឺ​ខ្លួន​ចង់​លេង​ឲ្យ​បាន ២០​ប្រកួត ឬ​ច្រើនជាង​នេះ។ ដូច្នេះ​ខ្លួន​នឹង​ផ្ដល់​ការ​ខំប្រឹង ១១០% លើស​ពី​អ្វី​ដែល​ខ្លួន​មាន ដើម្បី​ជួយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងក្នុង​រដូវ​កាល​នេះ។​ ​គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ព្រះខ័ន​រាជ​ស្វាយរៀង​ទើប​ប្រកួត​បាន ១​ប្រកួត​ប៉ុណ្ណោះ​ ដោយ​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៦-១ ខណៈ​ប្រកួត​ទី​២ របស់​ខ្លួនដែល​គ្រោង​ជួប​ក្រុម​វិសាខាក្នុង​សប្ដាហ៍​ទី​៣ ត្រូវ​បាន​លើក​ទៅ​ប្រកួត​ថ្ងៃ​ទី​៥ ខែ​ឧ​ស​ភា​វិញ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm