សភាអ៊ីតាលីគាំទ្រកំណែទម្រង់ការបោះឆ្នោតដ៏ចម្រូង​ចម្រាសរបស់លោកស្រីនាយក​រដ្ឋមន្ត្រី Meloni

2026/07/17 02:46:37 am        56


សភាជាន់ទាបអ៊ីតាលី នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៦ ខែកក្កដា ឆ្នាំ២០២៦) នេះ បានអនុម័តផែនការដ៏​ចម្រូង​ចម្រាស់ខ្លាំង​របស់រដ្ឋាភិបាល ​ ក្នុងការធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត ជាចំណាត់ការ​មួយដែលក្រុម​អ្នកប្រឆាំងបានថ្កោលទោសថា ជាការប៉ុនប៉ងជួយលោក​ស្រី​នាយករដ្ឋមន្ត្រី Giorgia Meloni រក្សាអំណាចនៅក្នុងការបោះឆ្នោតលើកក្រោយដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧។

សំណើរបស់ក្រុម​ចម្រុះស្តាំនិយម​កំពុងកាន់អំណាច ដែលរួមមានគណបក្ស Brothers of Italy របស់លោកស្រី Meloni គណបក្ស League និងគណបក្ស Forza Italia នឹងណែនាំនូវប្រព័ន្ធបោះឆ្នោតសមាមាត្រពេញលេញ ខណៈពេលដែលធានាសំឡេង​ភាគច្រើន​ដាច់ខាត​ដល់ប្លុក​ណា ដែលទទួល​បាន​សន្លឹកឆ្នោតលើសពី ៤២ភាគ​រយ​។

អ្នកឈ្នះដែលលើសពីកម្រិតនោះ នឹងទទួលបានអាសនៈបន្ថែមពិសេស ៧០​​ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៤០០រូប និង ៣៥អាសនៈ នៅក្នុងព្រឹទ្ធសភាដែលមានសមាជិក ២០០រូប។ តែ​យ៉ាងណាក្ដី​ ចំនួនតំណាងសរុបរបស់ពួកគេ នឹងត្រូវកំណត់ត្រឹមកម្រិតអតិបរមា ២២០អាសនៈ និង ១១៣អាសនៈរៀង​ៗគ្នា​ ដើម្បីជៀសវាងកុំ​ឱ្យ​មាន​ការគ្រប់គ្រងសំឡេងភាគច្រើនលើសលប់ពេក នៅក្នុងរដ្ឋ​សភា។

ការជជែកដេញ​ដោល​ ជុំវិញ​កំណែទម្រង់នេះ បានបង្ហាញឱ្យ​ឃើញ​ពីភាពតានតឹង នៅក្នុងសម្ព័ន្ធភាពនេះ​។ កាលពីថ្ងៃអង្គារ សមាជិក​សភា បានបដិសេធសំណើរបស់រដ្ឋាភិបាល ក្នុង​ការ​អនុញ្ញាតឱ្យម្ចាស់ឆ្នោតអាចបោះឆ្នោតជ្រើសរើសបេក្ខជនណាម្នាក់ដែលខ្លួនពេញចិត្តនៅលើបញ្ជីឈ្មោះបក្ស មួយ​ផ្នែក​គឺដោយសារ​ការ​ខ្វះ​ការ​គាំទ្រ​ពីសមាជិក​នៅក្នុង​រដ្ឋាភិបាល​ចម្រុះនេះ​។

សេចក្តីព្រាងច្បាប់នេះនៅតែតម្រូវឱ្យមានការអនុម័ត​យល់ព្រមពីព្រឹទ្ធសភា ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងទទួលបាន បន្ទាប់ពីបញ្ចប់​ការសម្រាករដូវក្តៅ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        1
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm