សហភាព​អឺរ៉ុប​ត្រៀម​ទណ្ឌកម្ម​ថ្មី​ដាក់​សម្ពាធ​លើ​ប្រេង និង​ដាក់​គោលដៅ​បន្ថែម​ទៀត​លើ​ធនាគារ​រុស្ស៊ី​

2022/05/04 05:26:23 pm        712

អឺរ៉ុប៖ ​អ្នកការទូត​ ៤​រូប​របស់​សហភាព​អឺរ៉ុប​បាន​ប្រាប់​សារព័ត៌មាន POLITICO ថា គណៈកម្មការ​សហភាព​អឺរ៉ុប​ត្រៀម​ស្នើ​ដក​ធនាគារ Credit Bank of Moscow របស់​រុស្ស៊ី និង​ធនាគារ​កសិកម្ម​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT​។

​ធនាគារ Sberbank ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ផង​ដែរ​នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​ថ្មី ដូច​ដែល​ប្រធាន​គណៈកម្មការ​លោកស្រី Ursula von der Leyen ធ្លាប់​បាន​លើកឡើង​កាលពី​កន្លងទៅ​។ ការ​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ដែល​បាន​ស្នើ​ទាំងនេះ​បាន​កើត​ឡើង ក្រោយ​ការ​សម្រេច​ចិត្ត​កាលពី​លើក​​មុន​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ផ្សេងទៀត​របស់​រុស្ស៊ី​ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT​។ គោលបំណង​នេះ​គឺ​ដើម្បី​ពង្រីក​សម្ពាធ​សេដ្ឋកិច្ច​លើ​ក្រុង Moscow ឆ្លើយតប​ទៅ​នឹង​ការ​វាយ​លុក​របស់​លោក Putin ទៅលើ​ប្រទេសជិតខាង​អ៊ុយ​ក្រែ​ន​។

កញ្ចប់​ទណ្ឌកម្ម​ទី​៦ លើ​រុស្ស៊ី​ក៏​នឹង​រាប់បញ្ចូល​ទាំង​ការ​ដាក់​គោលដៅ​លើ​ឧស្សាហកម្ម​ប្រេង និង​ការ​ចុះ​បញ្ជី​ថ្មី​មួយ​ចំនួន​ទៀត​ផង​ដែរ។ ​ខ្លឹមសារ​លម្អិត​នៃ​ផែនការ​របស់​គណៈកម្មការ​នេះ ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ក្នុង​នោះ​បណ្ដា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ត្រូវ​ពិភាក្សា​លើ​សំណើ​ទាំងនេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        936
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        484
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm