ប្រធានាធិបតីជាប់ឆ្នោតប៉េរូលោកស្រី Keiko Fujimori ទទួលបានលិខិតបញ្ជាក់ផ្លូវការរបស់លោកស្រីកាលពីថ្ងៃពុធ នៅទីក្រុង Lima ដើម្បីក្លាយជាស្រ្តីលើកដំបូងត្រូវបានជ្រើសរើសដោយប្រជាជន ដើម្បីដឹកនាំរដ្ឋាភិបាលមួយនេះ ។
ពិធីដែលត្រូវបានរៀបចំឡើងនៅមហោស្រព Gran Teatro Nacional និងដឹកនាំដោយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិប៉េរូលោក Roberto Burneo បានផ្តល់លិខិតបញ្ជាក់ជាផ្លូវការផងដែរដល់ដៃគូប្រកួតប្រជែងរបស់លោកស្រី Fujimori លោកអនុប្រធានាធិបតីទី ១ Luis Galarreta និងលោកអនុប្រធានាធិបតីទី ២ Miguel Torres ។
លោក Burneo និយាយប្រាប់ទស្សនិកជននៅក្នុងមយោស្រពថា ពិធីនេះបន្សល់ទុកការពិតនៃសារៈសំខាន់ជាប្រវត្តិសាស្រ្តដ៏ជ្រាលជ្រៅជាលើកដំបូង ពេលដែលពលរដ្ឋប៉េរូ បានជ្រើសរើសស្រ្តីឲ្យកាន់តំណែងជាប្រធានាធិបតី ។
ខណៈពេលនោះដែរ ក្រុមអ្នកគាំទ្រ បានជួបជុំគ្នានៅក្រៅមហោស្រព ដោយពួកគេនាំគ្នាកាន់ប៉េងប៉ោង និងទង់ជាតិប៉េរូ និងស្រែកពាក្យគាំទ្រលោកស្រី Fujimori ។
សូមបញ្ជាក់ថា លោកស្រី Fujimori ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីប៉េរូលោក Alberto Fujimori គ្រោងនឹងឡើងស្បថកាន់តំណែងជាប្រធានាធិបតីប៉េរូនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខនេះ ដែលជាថ្ងៃទិវាឯករាជ្យជាតិប៉េរូ ៕