ក្រុមមន្ត្រីនិយាយថា មនុស្ស១៣នាក់ស្លាប់ក្នុងការវាយប្រហារដាក់គ្នា រវាងរុស្ស៊ី-អ៊ុយក្រែន

2026/07/17 04:43:48 pm        68

ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី និងអ៊ុយក្រែន លើតំបន់ជនស៊ីវិលនៅក្នុងទីប្រជុំជន និងទីក្រុងជាច្រើន ភាគច្រើននៅជួរមុខនៃសង្គ្រាមដែលមានអាយុកាលជាងបួនឆ្នាំមកហើយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

លោក Ivan Fedorov អភិបាលតំបន់បាននិយាយនៅលើ Telegram ថា ការវាយប្រហារដោយគ្រាប់បែកតម្រង់គោលដៅរបស់រុស្ស៊ីលើទីក្រុង Zaporizhzhia ភាគអាគ្នេយ៍របស់អ៊ុយក្រែនបានសម្លាប់មនុស្សបីនាក់ និងរបួស ១៥ នាក់។

វីដេអូទូរទស្សន៍ Reuters បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង និងកំពុងជីកកកាយតាមគំនរកម្ទេចថ្មក្នុងទីក្រុង ដែលបានរងការវាយប្រហារកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារកំពង់ផែសមុទ្រខ្មៅ Odesa ដែលជាគោលដៅមួយទៀតរបស់ទីក្រុងមូស្គូ ដោយបានសម្លាប់មនុស្សពីរនាក់ របួសប្រាំមួយនាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល។

សេវាសង្គ្រោះបន្ទាន់ជាតិបាននិយាយថា នៅខាងក្រៅទីក្រុង Kharkiv ជិតព្រំដែនរុស្ស៊ី ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានសម្លាប់មនុស្សម្នាក់។ មុននេះបន្តិចនៅថ្ងៃដដែល ការវាយប្រហារដោយយានដ្រូនមួយនៅជិតទីក្រុង Kupiansk ភាគខាងកើតបានសម្លាប់មនុស្សបីនាក់។

ចំណែកនៅម្ខាងទៀតនៃព្រំដែន ក្រុមមន្ត្រីមូលដ្ឋានក្នុងតំបន់ Belgorod របស់រុស្ស៊ី បាននិយាយថា មនុស្សម្នាក់ស្លាប់ នៅពេលកងកម្លាំងអ៊ុយក្រែនបាញ់ផ្លោងលើភូមិមួយក្បែរព្រំដែន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        90
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        127
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm