CAMSOC កំណត់​ការ​តាម​ដាន​ការសាងសង់​ភូមិ​កីឡា ទោះបី​ក្រុមហ៊ុន​អះអាង​នឹង​ធ្វើ​រួច​មុន​ស៊ី​ហ្គេម​ក៏ដោយ

2022/05/04 05:39:04 pm        114

​ស៊ីហ្គេម៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បានកំណត់​គោលការណ៍​តាមដាន​នូវ​ការសាងសង់​ភូមិ​កីឡា​ថ្មី​មួយទៀត ទោះបី​តំណាង​ក្រុមហ៊ុន WorldBridge Sport Village ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធ​សាងសង់បាន​អះអាង​ជាថ្មី​ថា នឹង​សាងសង់​រួចរាល់​មុន​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏ដោយ។​

​ការគូសបញ្ជាក់​នេះធ្វើឡើង​ក្នុង​កិច្ចប្រជុំ​សប្ដាហ៍​របស់​គណៈ​អចិន្ត្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន ដោយ​ជជែក​លើ​របៀបវារៈ​សំខាន់ៗចំនួន ២ ទី​១-​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ភូមិ​កីឡា និង​ទី​២-​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន។​ ​ថ្លែង​ក្រោយ​ចប់​កិច្ចប្រជុំ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការសាងសង់​ភូមិ​កីឡា ឯកឧត្តម​បណ្ឌិត ថោង ខុន បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន WorldBridge Sport Village ធ្វើការ​បញ្ជាក់ទាំង​ម្ចាស់​គម្រោង និង​អ្នក​សាងសង់អំពី​វឌ្ឍនភាព និង​ការសាងសង់ និង​ពេលវេលា​នៃ​ការ​ប្រគល់​ជូន CAMSOC ដើម្បី​ចាត់ចែង និង​រៀបចំ​ត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​ស៊ី​ហ្គេម មកពី​បណ្ដា​ប្រទេស​អាស៊ាន។​ ​ជាការ​បញ្ជាក់​ទាំង​ម្ចាស់​គម្រោង និង​អ្នក​សាងសង់បាន​អះអាងថា នឹង​រួចរាល់​មុន​ស៊ី​ហ្គេមនៅ​កម្ពុជាដោយ​បញ្ជាក់ថា ឆ្នាំ​២០២២ នឹង​ផ្ដល់ជូន​អាគារ និង​ខុន​ដូ​ចំនួន ៣ ហើយ​នៅ​ខែមករា ឆ្នាំ​២០២៣ នឹង​ផ្ដល់ជូន​ខុន​ដូ​ចំនួន ៦ ទៀត​តាម​ការកំណត់។ ការអះអាង​នេះ ដ្បិត​ក្រុមហ៊ុន​បាន​សន្យា​នឹង​សម្រុក​សាងសង់​កាន់តែខ្លាំង​ នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខដោយ​រយៈពេល ៦​ថ្ងៃនឹងធ្វើ​ឲ្យ​រួច ១​ជាន់។​

​អគ្គលេខាធិការ CAMSOC ដដែល​បាន​មានប្រសាសន៍ថា នេះ​គឺជា​ការផ្ដល់​សក្ខីកម្ម និង​បញ្ជាក់​ឡើងវិញចំពោះ​ការរៀបចំ​សាងសង់​នេះ​ឲ្យ​ទាន់ពេលវេលា។ ប៉ុន្ដែ​ការសាង​សង់ផ្ទះ​នៅ​ខាងក្រោមជា​ប្រភេទ​ផ្ទះ​អាជីវកម្ម គឺអាច​ដំណើរការ​ទាន់ពេលវេលាក្នុងការ​ដាក់​ឲ្យ​កីឡាករ ៣​ពាន់​នាក់​បាន។ នេះ​គឺជា​ការ​ផ្ដល់នូវ​ទំនុកចិត្ត​មួយ ប៉ុន្ដែ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​សង្កត់ធ្ងន់​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ពី​ភាពជាក់លាក់​ក្នុងការ​អនុវត្ត និង​ការសាងសង់ អម​ជាមួយ​ការដាក់ចេញ​នូវ​គោលការណ៍​តាមដាន​មួយចំនួន ដោយ​ឯកឧត្តម​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បានដាក់​ឲ្យ​ក្រុមការងារ​ជំនាញ ២​រូបដើម្បី​តាមដាន​ការងារ​របស់​ក្រុមហ៊ុន​សាងសង់​នេះ។​ ​គួរ​ដឹងថា ភូមិ​កីឡាគឺជា​ផ្នែក​មួយនៃ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កំពុងដំណើរការ​សាងសង់​យ៉ាង​មមាញឹក​លើ​ផ្ទៃដី​ប្រមាណ ៨​ហិច​តាដែល​សាងសង់​ជា​បន្ទប់ និង​ខុន​ដូ​សរុប​ជាង ១,៧០០​បន្ទប់បំពាក់​ដោយ​គ្រឿង​បរិក្ខា​ទំនើបៗ។ ភូមិ​កីឡាអាច​បម្រើ​ឲ្យ​ការ​ស្នាក់នៅ​របស់​ប្រតិភូ អត្ត​ព​លិ​ក មន្ត្រី​បច្ចេកទេសប្រមាណ ១​ម៉ឺន​នាក់អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា និង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm