លោកប្រធានាធិបតីចិន Xi Jinping ថាបញ្ញាសិប្បនិម្មិតមិនគួរត្រូវបានគ្របដណ្ដប់ដោយប្រទេសតែមួយនោះទេ

2026/07/17 06:10:35 pm        83

លោក Xi Jinping ប្រធានាធិបតីចិន បានលើកឡើងនៅថ្ងៃសុក្រ១៧កក្កដាសប្ដាហ៍នេះថា បញ្ញាសិប្បនិម្មិតមិនគួរត្រូវបានគ្របដណ្ដប់ដោយប្រទេសតែមួយនោះទេ ដោយជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍរបស់ខ្លួននៅក្នុងសន្និសីទដ៏សំខាន់មួយនៅទីក្រុងសៀងហៃ។

គំរូបញ្ញាសិប្បនិម្មិតរបស់ចិនកំពុងតាមទាន់ការផ្តល់ជូនដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក ខណៈទាក់ទាញអ្នកប្រើប្រាស់សកលជាមួយនឹងការចំណាយទាបជាង។

ប៉ុន្តែរបៀបគ្រប់គ្រងវិស័យដែលកំពុងរីកចម្រើននេះបានក្លាយជាប្រធានបទសំខាន់ ខណៈការព្រួយបារម្ភអំពីការដាក់ពង្រាយបញ្ញាសិប្បនិម្មិតក្នុងការប្រយុទ្ធយោធា ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI ដោយក្រុមអ្នកលួចទិន្នន័យតាមបច្ចេកវិទ្យា( Hackers) និងភេរវករ កំពុងកើនឡើង។

លោក Xi បានថ្លែងនៅក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមិនគួរជាការសម្តែងទោលដោយប្រទេសតែមួយទេ ប៉ុន្តែជាការសម្តែងរួមគ្នានៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក Xi ក៏បាននិយាយអំពីតួនាទីរបស់ប្រទេសចិនផងដែរក្នុងការធានាសមភាពនៃការចូលប្រើប្រាស់ ការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទប់ស្កាត់ការបង្កើត "ភាពអយុត្តិធម៌ប្រវត្តិសាស្ត្រថ្មី" នៅក្នុងបញ្ញាសិប្បនិម្មិត ដោយប្រកាសពីផែនការរបស់ប្រទេសចិនក្នុងការសហការជាមួយស្ថាប័នអន្តរជាតិជាច្រើន រួមទាំងមកពីទ្វីបអាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងប្រទេសសមាជិក BRICS ដើម្បីផ្តល់ឱកាសទាក់ទងនឹងបញ្ញាសិប្បនិម្មិត។

ប្រទេសចំនួន ២៩ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ជាស្ថាប័នអន្តររដ្ឋាភិបាលមួយដែលប្រទេសចិននិយាយថា មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ចសកលក្នុងវិស័យបញ្ញាសិប្បនិម្មិត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm