ប្រជាពលរដ្ឋរងគ្រោះបំផុតក្នុងស្រុកឆ្លូងចំនួន ១៤២គ្រួសារទៀត ទទួលអំណោយពី​កាកបាទក្រហមកម្ពុជា

2022/05/04 05:49:49 pm        256

ក្រចេះ៖ នៅពីថ្ងៃទី៣ ខែឧសភានេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក យកដ្ឋានគ្រប់គ្រង​គ្រោះ​មហន្ត​រាយ​កាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ បន្ត​ចែក​ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ចំនួន ១៤២គ្រួសារទៀត រស់នៅ​តំបន់​ដាច់​ស្រយាល នៃស្រុកឆ្លូង ខេត្តក្រចេះ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម អ៊ុយ សំអាត បានឱ្យដឹងថា «ក្នុងដំណើរបេសកកម្ម​មនុស្សធម៌ នៅលើទឹកដីស្រុកឆ្លូងនេះ គឺមានរយៈពេល៣ថ្ងៃហើយ ដោយអនុវត្ត​តាម​អនុសាសន៍​ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងនោះក្រុម​ការងារ​បាន​ចុះពិ​និត្យ​ជាក់​ស្តែង ដើម្បីឱ្យបានឃើញពីអ្នកងាយរងគ្រោះបំផុត និងខ្វះខាតពិតប្រាកដ ដែលជាមុខ​សញ្ញា​អាទិភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រគល់ផ្តល់អំណោយនេះ។

ឯកឧត្តមបញ្ជាក់ថាបេសកម្មមនុស្សធម៌រយៈពេល៣ថ្ងៃនេះក្រុមការងារបានសហការជាមួយសាខាខេត្ត បានចុះចែកអំណោយ ជូនប្រជាពលរដ្ឋពលរដ្ឋដែលងាយរងគ្រោះបំផុត នៅតាមភូមិ​មួយ​ចំនួន​ក្នុង​ស្រុកឆ្លូងនេះ ដែលមានសរុបចំនួន៣០៦គ្រួសារ។ ដោយនៅថ្ងៃទី៣​ដែល​ថ្ងៃ​ចុង​បញ្ចប់​សម្រាប់​ស្រុក​ឆ្លូងនេះមានចំនួន១៤២គ្រួសារ ធ្វើឡើងនៅទីតាំងចំនួន ៣កន្លែងផ្សេងគ្នា៖ ទីតាំងទី១​ ភូមិព្រៃគោ និងភូមិបឹងកៀប សម្រាប់ ៣២គ្រួសារ, ទីតាំងទី២ ភូមិក្រូច និង​ភូមិ​ប្រឡាយ​ទ្រៀក​ សម្រាប់ ២៧គ្រួសារ និងទីតាំងទី៣ ភូមិដង្ហិត និងភូមិ២៧សែនជ័យ​ សម្រាប់​២៨គ្រួសារ ស្ថិតក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចូលរួមនាឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំនូវការផ្តាំផ្ញើពីហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយក្តី​នឹក​រលឹក​ជា​ទីបំផុត​។

ទន្ទឹមនេះឯកឧត្តម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ជាពិសេស​ព្រះរាជូបត្ថម្ភ​ដ៏​ឧត្តុង្គ​ឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ជា​អម្ចាស់​ជីវិត​លើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់​ត្រីមាស​ និង​ក្នុង​ឱកាស​ផ្សេងៗជាបន្តបន្ទាប់ ព្រមទាំងសប្បុរសជននានា ដែលបាន​ចូលរួម​បរិច្ចាគ​ថវិកា​ប្រកប​ដោយ​ទឹកចិត្ត​ជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ឧសភា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា អាចបន្តបេសកម្មបាន។

ជាមួយគ្នានេះដែរ ឯកឧត្តមវេជ្ជ. ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រឺរន្ទះបាញ់ជាដើម។ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច និង​សូម​បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋ ជាអ្នកសម្រេច​ចិត្ត​ពាក់​ម៉ាស់​ ឬមិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ព្រោះ​ថា​ប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។

ជាកិច្ចឆ្លើយយតប លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែល​តែង​តែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងសូម​ប្តេជ្ញា​ចិត្ត​ចូល​រួម​ការពារ​សុខ​សន្តិភាព​ឱ្យ​បាន​ជា​ដាច់ខាត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm