យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» បន្តពង្រីកការផ្សព្វផ្សាយដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ក្នុងស្រុកបាកាន

2026/07/17 07:32:48 pm        107

ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។

‎​ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

‎​ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តយ៉ាងលឿនទៅរកសង្គមឌីជីថល ព័ត៌មានក្លែងក្លាយបានក្លាយជាហានិភ័យដ៏ធ្ងន់ធ្ងរមួយ ដែលមិនត្រឹមតែបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំភាន់ការយល់ឃើញរបស់យុវជន ដែលជាទំពាំងស្នងឫស្សីរបស់ជាតិទៀតផង។ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» មិនមែនគ្រាន់តែជាការអប់រំទូទៅនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធការពារខ្លួនតាមរយៈការបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។

‎​ឯកឧត្តមបានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ សិស្សានុសិស្សទាំងអស់ត្រូវមានភាពវៃឆ្លាតក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ សូមសួរខ្លួនឯងថា៖

‎​តើព័ត៌មាននេះមកពីណា?

‎​តើមានប្រភពផ្លូវការច្បាស់លាស់ដែរឬទេ?

‎​តើវាផ្តល់ផលប្រយោជន៍ ឬបង្កផលប៉ះពាល់អ្វីខ្លះដល់សង្គម?

‎​ការចេះវិភាគ ត្រិះរិះពិចារណា និងការមិនជឿតាមការល្បួង ឬព័ត៌មានមួលបង្កាច់ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

‎​ក្រសួងព័ត៌មានសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗទាំងអស់នឹងក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមដែលមានការទទួលខុសត្រូវខ្ពស់ និងជាទូតសុឆន្ទៈក្នុងការនាំយកព័ត៌មានពិតទៅកាន់មិត្តភក្តិ សហគមន៍ និងក្រុមគ្រួសារ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព មានភាពថ្លៃថ្នូរ និងពោរពេញដោយចំណេះដឹងពិតប្រាកដ។

‎​លោក ញឹក បានខេង អភិបាលរងខេត្តរួមជាមួយតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងសិស្សានុសិស្សបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២។ ពួកគេបានប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ វិធីការពារខ្លួនពីការបំភាន់ក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់​។

លោក ញឹក បានខេងបានលើកឡើងថា ក្នុងយុគសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយមានគ្រប់ទម្រង់ និងបង្កហានិភ័យខ្ពស់ដល់សង្គម។ លោកបានបន្ថែមថា ការយល់ដឹងពីព័ត៌មានពិត ក៏ជាផ្នែកមួយនៃការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យខេត្តមានការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវិទ្យាល័យសម្តេចហ៊ុនសែន ប៊ុន រ៉ានី វត្តភ្នំ។

‎​យុទ្ធនាការនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន ក្នុងការកសាងភាពធន់ឌីជីថល និងការពារប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចៀសផុតពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ បច្ចុប្បន្ន យុទ្ធនាការនេះកំពុងអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងរាជធានី-ខេត្តចំនួន ១២ រួមមាន៖ ភ្នំពេញ, ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត, កែប, កោះកុង និងខេត្តបាត់ដំបង។ យុទ្ធនាការនេះនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយតាមបណ្តាខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦នេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm