ក្រុមចុងភៅអំពាវនាវចូលរួមលើកកម្ពស់វិស័យម្ហូបអាហារ ដើម្បីផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា

2026/07/17 07:47:15 pm        192

ក្រុមចុងភៅនៅកម្ពុជា បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកស្រឡាញ់វិស័យម្ហូបអាហារ ឱ្យចូលរួមបញ្ចេញទេពកោសល្យនិងលើកកម្ពស់ម្ហូបខ្មែរ ក្នុងគោលបំណងសំខាន់ដើម្បីជំរុញការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ឆាកអន្តរជាតិ។

ជួបសម្ភាសន៍ជាមួយអ្នកជំនាញក្នុងវិស័យចុងភៅជាច្រើនឆ្នាំ នៅក្នុងកម្មវិធីយុទ្ធនាការ "អាហារខ្មែរត្រូវតែខ្លាំង" នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ក្រុមចុងភៅ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា ម្ហូបអាហារមិនត្រឹមតែជាតម្រូវការប្រចាំថ្ងៃនោះទេ ប៉ុន្តែវាគឺជា អំណាចទន់ ដ៏មានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ វប្បធម៌ និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្រុមចុងភៅ បានលើកឡើងស្រដៀងទៀតថា គោលបំណងសំខាន់នៃការអំពាវនាវនេះ គឺដើម្បីថែរក្សាកេរដំណែល, ជំរុញសេដ្ឋកិច្ច៖ និងដើម្បីទាក់ទាញទេសចរណ៍ ជាពិសេសបន្តទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត និងការទាក់ទាញឱ្យភ្ញៀវបរទេសស្នាក់នៅបានយូរផងដែរដើម្បីទស្សនាពីប្រទេសកម្ពុជាលើគ្រប់វិស័យ។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិត តាន់ គីមមេង សហប្រធានវេទិការាជរដ្ឋាភិបាលវិស័យឯកជនផ្នែកសុខាភិបាល បានចូលរួមផ្ញើរសារលើកទឹកចិត្តដល់វិស័យចុងភៅ អ្នកផលិត អ្នកកែច្នៃ និងអ្នកបម្រើការងារក្នុងវិស័យម្ហូបអាហារទាំងអស់ ពង្រឹងស្តង់ដារ អនាម័យ ដើម្បីធានាគុណភាពវិស័យម្ហូបអាហារកាន់តែល្អប្រសើរទៅមុខបន្ថែមទៀត ជាពិសេសការធានាបានសុខសុវត្ថិភាពដល់អ្នកទទួលទាន និងអ្នកប្រើប្រាស់។

សូមជំរាបជូនថា យុទ្ធនាការ "អាហារខ្មែរត្រូវតែខ្លាំង" រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដោយមានស្តង់បង្ហាញទាក់ទងផលិតផលខ្មែរ ម្ហូបអាហារ និង ទំនិញសក្តានុពលជាច្រើនផ្សេងៗទៀត សរុបចំនួនប្រមាណ ២០០ស្តង់៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm