ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលបានថតនៅថ្ងៃទី ១៤ ខែកក្កដាថា ជម្លោះនៅអ៊ុយក្រែន អាចត្រូវបញ្ចប់ មុនពេលអាណត្តិប្រធានាធិបតីរបស់លោកចប់។

លោក ត្រាំ បានឆ្លើយសំណួរមួយអំពីថាតើលោកជឿថា វិបត្តិអ៊ុយក្រែន នឹងត្រូវបានដោះស្រាយមុនពេលផុតកំណត់នៃអាណត្តិប្រធានាធិបតីរបស់លោកនៅឆ្នាំ ២០២៩ ដែរឬទេ។ លោកបានបន្ថែមថា៖«ខ្ញុំគិតថាជម្លោះនឹងត្រូវបញ្ចប់ មុនពេលចប់អាណត្តិរបស់ខ្ញុំ។ ខ្ញុំគិតថា វាងាយស្រួលបំផុត ដោយសារខ្ញុំមានភាពចុះសម្រុងជាមួយមេដឹកនាំនៃប្រទេសទាំងពីរ»៕
