រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តការចរចាឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុងសៀងហៃ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi
និងសមភាគីប៉ាគីស្ថាន លោក Ishaq Dar បានសម្តែងការព្រួយបារម្ភរួមគ្នាអំពីការកាន់តែអាក្រក់ឡើងនៃស្ថានភាពបច្ចុប្បន្ន ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ និងវិលត្រឡប់ទៅរកការចរចាវិញ»។
ប្រទេសទាំងពីរបានស្វែងរកការសម្របសម្រួលក្នុងជម្លោះមជ្ឈិមបូព៌ារយៈពេលជាច្រើនខែ ដែលបានផ្ទុះឡើងឡើងវិញ ជាមួយនឹងការប្រយុទ្ធគ្នាឡើងវិញដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស មួយខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមដែលមានគោលបំណងបញ្ចប់សង្គ្រាមនេះ។
លោក Wang បាននិយាយថា កិច្ចព្រមព្រៀងនោះ«សម្រេចបានដោយលំបាក»។
លោកបានបន្ថែមថា៖«សន្តិភាពគឺនៅចំពោះមុខយើង ដូច្នេះយើងមិនគួរឲ្យបរាជ័យនៅដំណាក់កាលចុងក្រោយ ឬបាត់បង់សមិទ្ធផលដែលបានខិតខំសម្រេចមកនោះទេ៕
