អាហ្សង់ទីន និងអេស្ប៉ាញ ត្រៀមបើកសមរភូមិលើវាលស្មៅ នៅវគ្គផ្តាច់ព្រ័ត្រ World Cup ជាប្រវត្តិសាស្ត្រ

2026/07/17 10:50:13 pm        54

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានដល់វគ្គជក់ចិត្តបំផុត នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា នៅកីឡដ្ឋាន MetLife Stadium ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey នៅពេលក្រុមម្ចាស់ការពារតំណែងជើងឯក គឺអាហ្សង់ទីន ត្រូវតទល់ជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យ​។

ជំនួបនេះ គឺជាការតទល់គ្នា រវាងបទពិសោធន៍ និងភាពវៃឆ្លាតរបស់ក្រុមជម្រើស​ជាតិ​អាហ្សង់ទីនដឹកនាំដោយកីឡាករ​ឆ្នើម​ Lionel Messi ទល់​នឹង​ថាមពលយុវវ័យដ៏រស់រវើក និងយុទ្ធសាស្ត្រលេងយ៉ាងច្បាស់លាស់របស់ក្រុមអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente។ នេះគឺ​ជាលើកដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ World Cup ដែលប្រទេសទាំង២ ត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយវានឹងក្លាយជាការប្រកួតដ៏ជក់ចិត្តបំផុតដែលរួមបញ្ចូលគ្នានូវកេរ្តិ៍ឈ្មោះល្បីល្បាញ ភាពប៉ិនប្រសប់ និងការដាក់សម្ពាធកម្រិត​ខ្ពស់​។

ក្រុម​អាហ្សង់ទីន នឹង​ចូលទីលាន​ប្រកួត ក្នុងនាមជាជើងឯក ៣សម័យកាល (១៩៧៨, ១៩៨៦, ២០២២)។ ក្រុម​ដែល​មាន​រហស្សនាម​ថា ពពកស កំពុងប្រឹង​ប្រែង ដើម្បី​ក្លាយ​ជាក្រុមដំបូងគេដែលការពារតំណែងជើងឯកដោយជោគជ័យ ចាប់តាំងពីប្រេស៊ីលធ្វើបាន ក្នុងឆ្នាំ១៩៦២។ ទន្ទឹមនឹងនេះដែរ អេស្ប៉ាញ បានឈ្នះពានរង្វាន់តែម្ដងប៉ុណ្ណោះ ក្នុងឆ្នាំ២០១០ នៅប្រទេស​អាហ្វ្រិកខាងត្បូង ដោយយកឈ្នះហូឡង់ ១-០ នៅម៉ោងបន្ថែម ក្រោមការដឹកនាំរបស់លោក​ Vicente del Bosque។ វគ្គផ្តាច់ព្រ័ត្រនេះផ្តល់ឱ្យក្រុម​រហស្សនាម «គោជល់» នូវឱកាស ដើម្បី​បាន​ក្លាយ​ជាជើង​ឯក​ជាលើក​ទី២ និងបញ្ជាក់ពីការវិលត្រឡប់របស់ពួកគេទៅកាន់កំពូលតារាង បន្ទាប់ពីការចាកចេញមុនៗ។

អាហ្សង់ទីនបានធ្វើ​ដំណើរមក​ដល់​វគ្គ​នេះ​ ដោយ​ការ​ឈរ​លេខ ១ ក្នុង​ពូល​ J ដោយយកឈ្នះគ្រប់​ការ​ការប្រកួត​ ដែល​មាន​អាល់ហ្សេរី អូទ្រីស និងហ្ស៊កដានី។ នៅក្នុងចាញ់ធ្លាក់ ពួកគេបានឆ្លងកាត់ការធ្វើតេស្តដ៏លំបាកជាងមុន តែ​នៅតែ​អាចមាន​ជ័យជម្នះលើក្រុម​ Cape Verde (កាប់វ៉ែដ) អេហ្ស៊ីប ស្វីស និងវាយបក​ទម្លាក់​អង់គ្លេស ក្នុង​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ​នឹង​លទ្ធផល ២-១។ ចំណែក​អេស្ប៉ាញបានបង្ហាញ​ពីភាព​ខ្លាំង​របស់ខ្លួន​ មុន​មក​ដល់​វគ្គដណ្ដើមពាននេះ ដោយ​ឈរលើគេ ក្នុង​ពូល H ដែល​មាន​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត អ៊ុយរូហ្គាយ និង Cape Verde (កាប់វ៉ែដ)។ ក្នុង​វគ្គចាញ់ធ្លាក់ ក្រុម​នេះ​បាន​ទម្លាក់​អូទ្រីស ព័រទុយហ្គាល់ បែលហ្ស៊ិក និងបារាំង។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុម​ទាំង​២ នេះ​ នឹង​តំណាង​ឱ្យព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ ភាពចម្រូងចម្រាស ទេពកោសល្យដ៏ប៉ិនប្រសប់ និងជោគវាសនា ក្នុង​ពេល​ជាមួយ​គ្នា៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm