មន្ត្រីបាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងជិត១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍ប្រជ្រៀតគ្នានៅក្នុងពិធីបុណ្យរថយាត្រាដ៏ពេញនិយមនៅក្នុងទីក្រុង Puri ភាគខាងកើតប្រទេសឥណ្ឌា។
អ្នកគោរពបូជារាប់ពាន់នាក់ បានទៅប្រមូលផ្តុំគ្នានៅប្រាសាទ Jagannath ក្នុងរដ្ឋ Odisha ភាគខាងកើត ដើម្បីចូលរួមក្នុងពិធីបុណ្យប្រចាំឆ្នាំ Jagannath Rath Yatra ជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗនិងគោរពបំផុតរបស់ប្រទេសឥណ្ឌា ដែលកាលពីឆ្នាំមុនមនុស្សបីនាក់បានស្លាប់ក្នុងការប្រជ្រៀតគ្នា។
លោកវេជ្ជបណ្ឌិត Umashankar Dash អធិការនគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ បាននិយាយថា «អ្នកគោរពបូជាជិត ១០០ នាក់ដែលថប់ដង្ហើមត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ»។
ការប្រជ្រៀតមនុស្សច្រើនគឺជារឿងធម្មតានៅក្នុងពិធីជួបជុំធំៗនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលនិយ័តកម្មសុវត្ថិភាពត្រូវបានគេមើលរំលងជាញឹកញាប់។

