លោក Putin បាន​ចុះហត្ថលេខា​លើ​វិធានការ​សងសឹក​ថ្មី​វាយបក​លើ​ទណ្ឌកម្ម​លោក​ខាង​លិច

2022/05/04 06:05:45 pm        2.0 K

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ដាក់​ចេញ​កញ្ចប់​វិធានការ​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​សងសឹក​ទៅ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ដែល​បាន​ដាក់​លើ​ក្រុង Moscow​។

​ក្រឹត្យ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ក្រឹត្យ​ថ្មី​នេះ​ព្យាយាម​ការពារ​ផលប្រយោជន៍​ជាតិ​របស់​រុស្ស៊ី និង​ត្រូវ​បាន​ដាក់​លើ​ប្រទេស​អមិត្ត​ដូចជា​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែល​បាន​រំលោភច្បាប់​អន្តរជាតិ និង​មាន​គោលបំណង​ទប់ស្កាត់​ទណ្ឌកម្ម​ខុសច្បាប់​លើ​សហព័ន្ធ​រុស្ស៊ី និង​អង្គភាព​អាជីវកម្ម​ស្របច្បាប់​របស់​រុស្ស៊ី។ លោក Putin បាន​ទុក​ពេល​ឲ្យ​គណៈរដ្ឋមន្ត្រី​រយៈពេល ​១០​ថ្ងៃ​ដើម្បី​កំណត់​ទៅលើ​បុគ្គល​ ឬ​មនុស្ស​ទាំងឡាយ​ដែល​ជាប់​ទណ្ឌកម្ម​។

​វិធានការ​ថ្មី​ទាំងនេះ​ហាមឃាត់​ភ្នាក់ងារ​រដ្ឋាភិបាល អង្គការ និង​បុគ្គល​មិន​ឲ្យ​ធ្វើ​ប្រតិបត្តិការ​នានា រួម​ទាំង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ខាងក្រៅ​ជាមួយ​អង្គភាព បុគ្គល និង​អង្គការ​នានានៅ​ក្នុង​បញ្ជី​ខ្មៅ​ថ្មី​។​ ក្រឹត្យ​នេះ​ក៏បាន​ហាមប្រាម​ការនាំចេញ​ផលិតផល និង​វត្ថុធាតុដើម​កម្រ​ផង​ដែរ បើ​ពួកគេ​ត្រូវ​បាន​ដាក់​គោលដៅ​ជា​បុគ្គល​ជាប់​ទណ្ឌកម្ម​។​ ​អង្គភាព​អាជីវកម្ម និង​បុគ្គល​ជា​ជនជាតិ​រុស្ស៊ី​ក៏​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ និង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​ក្រុមហ៊ុន និង​បុគ្គល​ទាំង​ឡាយ​ដែល​ជាប់​ទណ្ឌកម្ម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        127
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        165
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm