លោក Xi បង្ហាញចិនជាអ្នកដឹកនាំសណ្តាប់ធ្នាប់ AI សកលថ្មី ដោយ​ប្រជែងការក្ដោបក្ដាប់របស់អាមេរិក

2026/07/17 11:42:15 pm        57

នា​ថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីចិន លោក Xi Jinping បានចាត់ទុកទីក្រុងប៉េកាំងជា​អ្នកគាំទ្រ​ឈាន​មុខ​នៃ​​សណ្តាប់ធ្នាប់បញ្ញាសប្បនិម្មិត (AI) សកលថ្មី ដោយលោកបានប្រើប្រាស់សន្និសីទបច្ចេកវិទ្យាលំដាប់កំពូល​​របស់ប្រទេសចិន ដើម្បីលើកកម្ពស់បច្ចេកវិទ្យាកូដបើកចំហ (Open-source Technology) និងប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជុំវិញ​វិធាននានាដែលគ្រប់គ្រង​លើ​វិស័យកំពុងរីកដុះដាល​យ៉ាងឆាប់​រហ័សមួយនេះ។

នៅក្នុងសុន្ទរកថាទៅកាន់ពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (WAIC) នៅទីក្រុងស៊ាងហៃ លោក Xi បានជំរុញ​ឱ្យប្រទេសនានា «ចាប់យកឱកាសដ៏កម្រ និងជាប្រវត្តិសាស្ត្រ» នៃបច្ចេកវិទ្យា AI កូដបើកចំហ (Open-source AI) ហើយលោកបានប្តេជ្ញាជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ កសាងសមត្ថភាព AI ព្រមទាំងបានព្រមានប្រឆាំងនឹងការលេចឡើងនូវ «ភាព​អយុត្តិធម៌ប្រវត្តិសាស្ត្រថ្មីៗ» ដែលបណ្តាលមកពីលទ្ធ​ភាព​ទទួលបានបច្ចេកវិទ្យានេះមិនស្មើគ្នា។

ការកត់សម្គាល់​ទាំងនេះបានក្លាយជាការបញ្ជាក់យ៉ាងច្បាស់បំផុតរបស់លោក Xi អំពីមហិច្ឆតារបស់ចិន ក្នុងការរៀបចំទម្រង់គ្រប់គ្រង AI សកល ដោយបានចាត់ទុកម៉ូដែលកូដបើកចំហ (Open-source Models) របស់ខ្លួនថា ជាផលប្រយោជន៍សាធារណៈសកល និងបានដាក់ទីក្រុងប៉េកាំងជាជម្រើសមួយជំនួសឱ្យទីក្រុងវ៉ាស៊ីនតោន នៅក្នុងដំណាក់កាលដ៏សំខាន់នៃការប្រកួត​ប្រជែងដណ្តើមភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា។

ជាមួយ​គ្នានេះ លោក Xi ក៏បានអំពាវនាវផង​ដែរ​ឱ្យប្រព័ន្ធ AI នៅ​តែ​ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងបានជំរុញឱ្យប្រទេសនានាបង្កើតយន្តការព្រមានដំបូង និងឆ្លើយតប ក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងហានិភ័យ AI នៅក្នុងសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោកមិនធ្លាប់មានរហូតមកដល់ពេលនេះ ស្តីពីសុវត្ថិភាព AI​។ លោកបានជំរុញ​បន្ថែមទៀតឱ្យមាន​នូវវិធានការ ដើម្បីការពារប្រឆាំងនឹងសេណារីយ៉ូបាត់បង់ការគ្រប់គ្រង ដោយព្រមានអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយប្រព័ន្ធ AI ស្វយ័ត ដែលអាចគេចពីការត្រួតពិនិត្យ និងការគ្រប់គ្រងរបស់មនុស្ស៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        3
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        26
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm