ថ្នាក់ដឹកនាំ​កីឡា​វាយ​សី​បង្ហាញ​សុទិដ្ឋិនិយម ក្រោយ​មាន​ក្នុង​ការ​ប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់​ជាតិ​

2022/05/04 06:12:12 pm        118

​​វាយ​សី៖ ឯកឧត្ដម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាថ្លែងអំណរគុណ​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ទាប់ពី​ក្រសួង​បាន​ដាក់​បញ្ចូល​កីឡា​វាយ​សី ក្នុង​កម្មវិធី​ប្រកួត​កីឡា​បឋម​សិក្សា​ថ្នាក់ជាតិប្រចាំឆ្នាំ​២០២២ ដែល​ជាការ​បំផុស និង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន។​

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បាន​រៀប​ចំ​កម្មវិធី​ចាប់ឆ្នោត​ប្រកួត នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​ឧសភា​ម្សិលមិញ គ្រា​ដែល​ប្រភេទ​កីឡា​វាយ​សី​នេះ​នឹង​ចាប់ផ្ដើម​ការប្រកួត​ពី​ថ្ងៃ​ទី​០៤ រហូតដល់​ថ្ងៃ​ទី​០៧ ខែឧសភា​ខាងមុខ​នៅ​ទីលាន​កីឡា​វាយ​សី នៃ​អគារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​-​រាជធានី​ភ្នំពេញ។​ ​ថ្នាក់ដឹកនាំ​សហព័ន្ធ​ដដែលបាន​ចាត់ទុកការ​បញ្ចូល​កីឡា​វាយ​សី​ ក្នុងការ​ប្រកួត​លក្ខណៈ​កុមារដែលមាន​កម្រិត​អាយុ​ក្រោម ១២​ឆ្នាំនៃ​ការប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ​នេះ នឹង​ផ្ដល់​ផល​ល្អ​សម្រាប់​សហព័ន្ធក្នុងការ​សម្លឹង​រកធ​ន​ធាន​កីឡាករ​-​កីឡាការិនី​វ័យក្មេងដែលមាន​សក្ដានុពល​ស​ម្រា​ប់​បន្ដវេណ។ ឯកឧត្តម​រំពឹងថា តាមរយៈ​ការប្រកួត​នេះនឹង​ជំរុញ​វិស័យ​កីឡា​វាយ​សី​កម្ពុជាកាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់ជាតិឆ្នាំ​២០២២ បានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៩ ខែមេសាហើយ​គ្រោង​បញ្ចប់​នា​ថ្ងៃទី​០៨ ខែឧសភា ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡាបានកំណត់​កីឡា ៨​ប្រភេទដាក់​ក្នុង​កម្មវិធី​ប្រកួតក្នុងនោះ​ក៏មាន​កីឡា​វាយ​សី​ផងដែរ។ សម្រាប់​ប្រភេទ​កីឡា​នេះគឺមាន​ខេត្ត​ចំនួន ៦ បាន​បញ្ជូន​សិស្សានុសិស្ស​ចូលរួមដែលមាន​ប្រតិភូ និង​កីឡាករ​-​កីឡាការិនី​សរុប ៦៨​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm