កម្ពុជាបើកពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំរោងចក្រ-សហគ្រាស ផលិតកម្មចំនួន ១៦២ ដាក់បង្ហាញនូវផលិតផលថ្មីៗ

2026/07/18 12:41:39 am        44

កម្ពុជាបើកមហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកទី១ បាននាំយករោងចក្រ-សហគ្រាស ផលិតកម្មចំនួន ១៦២ ក្រុមហ៊ុន ក្នុងនោះមកពីប្រទេសចិនចំនួន ៣៦ក្រុមហ៊ុន ខណៈក្រុមហ៊ុនវិនិយោគនៅប្រទេសកម្ពុជា មានចំនួន ១១៨ ក្រុមហ៊ុន និងមានស្តង់តាំងបង្ហាញផលិតផលមានចំនួន ១៩៩ ស្តង់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីបើក «មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៦» នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មលើកនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ សម្រាប់ ការផ្ទេរបច្ចេកវិទ្យា ការបង្កើតភាពជាដៃគូ ការភ្ជាប់បណ្តាញធុរកិច្ច និងការបើកទូលាយឱកាសវិនិយោគថ្មីៗ ដែលនឹងរួមចំណែកជំរុញ ការធ្វើទំនើបកម្មឧស្សាហកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីផ្គូផ្គងធុរកិច្ច (B2B) បានផ្តល់ឱកាសឱ្យម្ចាស់រោងចក្រ-សហគ្រាសផលិតកម្ម និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើម បង្កើតទំនាក់ទំនង និងភាពជាដៃគូជាមួយ រោងចក្រ-សហគ្រាស ក្នុងវិស័យកម្មន្ត សាលក្នុងស្រុក។ កិច្ចសហការនេះនឹងជួយពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើម កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់រោងចក្រ និងសហគ្រាសដែលកំពុងវិនិយោគនៅកម្ពុជា។ ឯកឧត្តមជឿជាក់ថា តាមរយៈភាពជាដៃគូដ៏រឹងមាំ និង ការប្តេជ្ញាចិត្តរួមគ្នា យើងនឹងអាចកសាងខឿនឧស្សាហកម្មកម្ពុជា ដែលកាន់តែមានភាពប្រកួតប្រជែង ភាពធន់ នវានុវត្តន៍ និងបង្កើត តម្លៃបន្ថែមកាន់តែខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។

លោក Lee Allen ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានបង្ហាញនូវការប្តេជ្ញាកសាង មហាសន្និបាត អភិវឌ្ឍន៍ឧស្សាហកម្ម និងពិព័រណ៍ឧស្សាហកម្មកម្ពុជា ឱ្យក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានគុណភាព និងជាម៉ាកសញ្ញាដ៏លេចធ្លោ ដែលអាចបន្តអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ហើយនៅពេលអនាគត សមាគមមានគោលបំណងរៀបចំមហាសន្និបាត ឱ្យកាន់តែមានទំហំធំ មានគុណភាពខ្ពស់ និងមានឥទ្ធិពលកាន់តែទូលំទូលាយ ក្នុងនោះសមាគម នឹងបន្តពង្រឹងគុណភាពសេវាកម្ម កែលម្អយន្តការគាំទ្រដល់ការអនុវត្តគម្រោងវិនិយោគ និងជំរុញឱ្យមហាសន្និបាតក្លាយជាស្នាដៃដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍ វិស័យឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងជាកម្លាំងដ៏សំខាន់ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជានិងដៃគូអន្តរជាតិ។

លោកស្រី ហ្គាន់ វៃ (Mr. Guan Wei) តំណាងស្ថានទូតសារធារណរដ្ឋប្រជាមានចិនប្រចាំកម្ពុជា ថ្លែងថា កិច្ចសហ- ប្រតិបត្តិការផ្នែកឧស្សាហកម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសនៃប្រទេសទាំងពីរ នឹងចាប់យកឱកាសនេះ ដើម្បី ពង្រឹងការតភ្ជាប់ស្វែងរកឱកាសអាជីវកម្មតាមរយៈការផ្លាស់ប្តូរ និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ព្រមទាំងរួមគ្នា បង្កើតឧស្សាហកម្មថ្មីៗ នៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងកម្ពុជានិងចិន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        6
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        30
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm