អ៊ីរ៉ង់ជំរុញឱ្យសន្សំ​សំចៃ​ថាមពល ក្រោយ​ការវាយប្រហាររបស់អាមេរិកបង្ក​ការខូចខាត​រោងចក្រថាមពល

2026/07/18 01:27:08 am        63

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា​ ឆ្នាំ២០២៦) នេះ បាន​រាយការណ៍ថា ក្រសួងថាមពលអ៊ីរ៉ង់បានជំរុញឱ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដើម្បីជួយឱ្យមានស្ថិរ​ភាពនៃការផ្គត់ផ្គង់ថាមពល នៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេស បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពល ដោយលើកឡើងពីការខូចខាត ដោយសារកម្ដៅ​ខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធ។

សារព័ត៌មាន​ ISNA បាន​ឱ្យដឹង​ថា ក្រសួងបានស្នើសុំឱ្យអតិថិជនបិទម៉ាស៊ីនត្រជាក់រយៈពេល ១ម៉ោង ក្នុងអំឡុងពេលមាន​ការ​ប្រើប្រាស់ច្រើនបំផុត ដើម្បីជួយធានាបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាពជាងមុនដល់ខេត្តដែលរង​ប៉ះពាល់។

បញ្ជាការដ្ឋាន​កណ្តាលសហរដ្ឋអាមេរិក បានប្រាប់​កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការវាយប្រហារវាយលុកថ្មី លើ​អ៊ីរ៉ង់ ដែលជាយប់ទី៦ ជាប់ៗគ្នានៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅលើធន​ធាន​យោធាអ៊ីរ៉ង់។

ភាពតានតឹងក្នុងតំបន់ បានកើនឡើងចាប់តាំងពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន ដោយ​កំណត់គោលដៅលើប្រទេសឈូងសមុទ្រដែលមានធនធាន​យោធាអាមេរិក។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (UN) ដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីខែមុន ដែលមានគោលបំណងបញ្ចប់ជម្លោះ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង។ តែ​ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញ​បញ្ហាច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        59
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        57
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm