ប្រភពសន្តិសុខដែនសមុទ្របាននិយាយថា ជនប្រដាប់អាវុធត្រូវបានគេជឿថា បានឡើងលើនាវា Asanaដែលដឹកសារធាតុគីមី នៅក្បែរឆ្នេរភាគខាងត្បូងនៃប្រទេសយេម៉ែន ក្នុងឈូងសមុទ្រ Aden កាលពីថ្ងៃសុក្រ ហើយកំពុងគ្រប់គ្រងនាវានេះ។
ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងខ្នាតតូចមួយគ្រឿងនេះ ដែលមិនទាន់មានការបញ្ជាក់អំពីទង់ជាតិរបស់វា បានកំណត់កំពង់ផែ Bosaso របស់ប្រទេសសូម៉ាលី ជាគោលដៅបន្ទាប់របស់ខ្លួន។
ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេស (UKMTO) បាននិយាយនៅ ថ្ងៃសុក្រនេះថា នាវាមួយគ្រឿង ត្រូវបានជនប្រដាប់អាវុធមួយក្រុមឡើងកានកាប់ ខណៈកំពុងធ្វើដំណើរឆ្ពោះទៅទិសខាងកើត ក្នុងឈូងសមុទ្រ Aden ចម្ងាយ ៦៥ ម៉ាយសមុទ្រ ភាគខាងត្បូងនៃកំពង់ផែ Al Mukalla របស់ប្រទេសយេម៉ែន៕

