អាល្លឺម៉ង់ស្នើឱ្យកងកម្លាំងសហភាពអឺរ៉ុបជំនួសបេសកកម្មអង្គការសហប្រជាជាតិ នៅលីបង់

2026/07/18 01:49:56 am        69

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានស្នើឱ្យជំនួសបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដែលផុតកំណត់នៅប្រទេស​លីបង់ ដោយប្រើប្រាស់កងកម្លាំងក្រោមអាណត្តិរបស់សហភាពអឺរ៉ុប (EU) វិញ ដើម្បីបង្ការកុំឱ្យមានភាព​ទំនេរ​ផ្នែកសន្តិសុខ។ នេះបើយោងតាមអ្វីដែលលោកបានប្រាប់បណ្តាញសារព័ត៌មាន Redaktionsnetzwerk Deutschland។

នៅក្នុងបទសម្ភាសន៍ដែលត្រូវបានចេញផ្សាយនៅ​ថ្ងៃសុក្រ (ទី​១៧ ខែកក្កដា ឆ្នាំ២០២៦) លោក Wadephul បាននិយាយថា៖ «យើងគួរតែពិនិត្យមើលនៅ EU ថា តើយើងអាចធានាថា គ្មានភាពទំនេរ​ផ្នែក​សន្តិសុខ កើតឡើង ជាមួយនឹងអាណត្តិរបស់អឺរ៉ុបបាន​ដែរ ឬទេ បន្ទាប់ពីបេសកកម្ម UNIFIL (កងកម្លាំងបណ្តោះអាសន្នរបស់ UN ប្រចាំនៅប្រទេសលីបង់) បញ្ចប់អាណត្តិ​»។

បេសកកម្ម UNIFIL ត្រូវ​ផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ០២៦។ សភាអាល្លឺម៉ង់បានពង្រីកការចូលរួមរបស់ប្រទេស នៅក្នុងបេសកកម្មនេះលើកចុងក្រោយ កាលពីប៉ុន្មានសប្តាហ៍មុន។

លោក Wadephul បាននិយាយថា ប្រទេសលីបង់ដែលមានរដ្ឋាភិបាលប្រកបដោយស្ថិរភាព បានបង្ហាញឱ្យឃើញពី «ការអភិវឌ្ឍមួយ ក្នុងចំណោមការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹមបំផុតនៅក្នុងតំបន់ នាពេលបច្ចុប្បន្ននេះ»។

រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា កងកម្លាំងដែលស្ថិត​ក្រោម​អាណត្តិ​របស់​ EU អាច «បង្កើតលក្ខខណ្ឌ ដើម្បី​ឱ្យ​កងទ័ពអ៊ីស្រាអែលដកចេញ ដោយមិនមានការវិលត្រឡប់មកវិញនូវសកម្មភាពភេរវកម្មរបស់ក្រុមហេស​បូឡា»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm