កម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”

2026/07/18 02:43:04 am        110

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី ចូលរួមថ្លែងសុន្ទរកថា ក្នុង “សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី អភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល” នៅសាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជា យើងបានកំណត់មាគ៌ាជាតិ ប្រកបដោយអភិក្រមយុទ្ធសាស្ត្រដែលនោះគឺ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”។

សម្ដេចធិបតី បានបញ្ជាក់ថា អភិក្រមនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងរបស់ជាតិ និងអាទិភាពបន្ទាន់នៃការអភិវឌ្ឍរបស់យើងប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់យើងថា អនាគតរបស់បច្ចេកវិទ្យា AI សកល ចាំបាច់ត្រូវរក្សាឱ្យបាននូវភាពបើកចំហ និងបរិយាបន្ន ព្រមទាំងត្រូវផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសទាំងអស់នៅលើពិភពលោក។

ទី១ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពអធ្យាក្រឹត្យភាពប្រកបដោយបរិយាបន្ន ជាជាងក្លាយជាចំណុចប្រេះឆានៃបែកបាក់ផ្នែកភូមិសាស្រ្ដនយោបាយ កម្ពុជាគាំទ្រយ៉ាងសកម្ម ចំពោះនិម្មាបនកម្មបើកចំហ និងពហុភាគីនិយម ដែលអនុញ្ញាតឱ្យគ្រប់បណ្ដាប្រទេសអាចសហការប្រកបដោយភាពបត់បែន ទោះបីជាមកពីតំបន់ ឬប្រព័ន្ធ ឬទំនៀមអភិបាលកិច្ចផ្សេងៗគ្នាក៏ដោយ។

ទី២ កម្ពុជាផ្ដល់អាទិភាពទៅលើ កំណើនជាក់ស្ដែង អភិបាលកិច្ច AI មិនត្រូវស្ថិតនៅត្រឹមតែជាក្របខណ្ឌទ្រឹស្ដី ឬសេចក្ដីថ្លែងការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្វែរមកជាលទ្ធផលមើលឃើញជាក់ស្ដែង។ អភិបាលកិច្ចនេះត្រូវបើកចំហបន្ថែមទៀតនូវ លទ្ធភាពចាប់យកម៉ូដែល​ AI ឈានមុខ (Frontier Models) និងសមត្ថភាពកុំព្យូធីង (Computing)​ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ ការបណ្ដុះបណ្ដាលធនធានមនុស្សដែល មានជំនាញឯកទេសច្បាស់លាស់ ការគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុកឱ្យកាន់តែរស់រវើក និងការបើកឱកាសថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។

ទី៣ ដើម្បីកំណត់អាទិភាពជាតិសម្រាប់អភិបាលកិច្ច AI កម្ពុជានឹងអនុម័តជាផ្លូវការនូវ “យុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត” នាពេលឆាប់ៗខាងមុខដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យមូលដ្ឋានលើកកម្ពស់គុណភាពជីវិត និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ទន្ទឹមគ្នានេះ កម្ពុជាក៏កំពុងបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី “សន្តិសុខសាយប័រ” និងសេចក្ដីព្រាងច្បាប់ស្ដីពី “កិច្ចការពារទិន្នន័យបុគ្គល” ដែលនឹងគាំទ្រដល់បរិវត្តកម្មឌីជីថលប្រកបដោយចេរភាព ស្របពេលនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការប្រកួតប្រជែងដោយយុត្តិធម៌ និងកសាងទំនុកចិត្តនៅក្នុងសេដ្ឋកិច្ចឌីជីថល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm