ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2026/07/18 02:59:05 am        131

ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជន គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ។

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលើកឡើងក្នុង ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំដោយក្រាលកៅស៊ូ DBST ផ្លូវចំនួន ៥ ខ្សែ ប្រវែងសរុបជាង ១៥៣ គីឡូម៉ែត្រ ស្ថិតនៅស្រុកចំនួន៥ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង លើការស្ថាបនាផ្លូវជនបទ ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និង ជួសជុលជាដើម ព្រោះផ្លូវមានសារៈសំខាន់ណាស់ សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាព ប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ សម្រាប់គាំទ្រ ដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ។

ទាក់ទងគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអនុវត្តលើការងារថែទាំជា ប្រចាំ របស់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលនេះបង្ហាញឱ្យឃើញពីការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ បង្កើតនូវសុខដុមរមនានៅក្នុងសង្គម និងបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជនបទ។ ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនេះដែរ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តការគាំទ្រ ដល់ការជួសជុល ថែទាំផ្លូវ ស្ពាន និងផ្លូវជនបទ ព្រមទាំងការស្តារស្រះ និងជីកស្រះ អណ្តូងទឹក ដើម្បីទប់ទល់និងភាពរាំស្ងួត និង ទឹកជំនន់ជាដើមផងដែរ។

 ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ចំពោះការថែទាំនៅក្នុងដំណាក់កាលបន្ទាប់ លើបណ្តាញផ្លូវទាំង៥ខ្សែខាងលើ នេះ សូមឱ្យអ្នកទទួលការ យកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាថែមទៀត និងពិនិត្យមើលបណ្តាញផ្លូវទាំងអស់ឱ្យបានល្អិតល្អន់ ប្រសិនមាន កន្លែងដែលខូចខាត ត្រូវជួសជុលជាបន្ទាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអ្នកធ្វើដំណើរឆ្លងកាត់ជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm