កូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំង​បាញ់រ៉ូកែត នៅជិតតំបន់​គ្មាន​យោធា

2026/07/18 03:12:15 am        63

យោងតាមរបាយការណ៍ដែលផ្អែកលើរូបភាពផ្កាយរណបពាណិជ្ជកម្ម បាន​បង្ហាញ​ថា ប្រទេស​កូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំង​ស្តុក​ និងថែទាំច្រើនកន្លែង សម្រាប់ប្រព័ន្ធ​បាញ់រ៉ូកែតច្រើនគ្រាប់​ នៅជិតព្រំដែនអន្តរកូរ៉េ។

វិទ្យុអាស៊ីសេរី (​​RFA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា រូបភាពផ្កាយរណបដែលថត រវាងឆ្នាំ២០២៣ និង២០២៥ បានបង្ហាញឱ្យឃើញអគាររាងទ្រវែងចំនួន ២១ខ្នង ដែលអគារនីមួយៗមានប្រវែងប្រហែល ៥២ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឯមូលដ្ឋានយោធាតូចៗរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Kaesong និងភាគខាងជើងទន្លេហាន (Han River)។ របាយការណ៍ដដែលនេះបានបន្តថា ទីតាំងទាំងនោះ ស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បើគិតជាខ្សែបន្ទាត់ត្រង់​។

យោងតាម ​​RFA បាន​ឱ្យដឹង​ថា អគារទាំងនោះមានពិដានខ្ពស់ ប្លង់ទម្រង់វែង និង​តូចចង្អៀត ហើយ​មានផ្លូវថ្នល់ដែលអនុញ្ញាតឱ្យយានយន្តអាចបើកចូលបានពី​ផ្នែកទាំង២។ លក្ខណៈពិសេសទាំងនេះ អាចធ្វើឱ្យអគារទាំងនោះមានភាពសមស្រប ក្នុងការ​ស្តុក​ ឬថែទាំរថយន្តយោធា សម្រាប់ដឹកជញ្ជូន និងដំឡើងជើង​ទម្រ និងប្រព័ន្ធបាញ់រ៉ូកែតច្រើនគ្រាប់​។ ក្រៅពីនេះ ការិយាល័យ និងគ្រឿងបរិក្ខារគាំទ្រផ្សេងៗទៀត ក៏ហាក់ដូចជាត្រូវបានសាងសង់ភ្ជាប់ទៅនឹងអគារទាំងនោះផងដែរ។

លោក Jacob Bogle អ្នកវិភាគរូបភាពផ្កាយរណប បានប្រាប់ RFA ថា កូរ៉េខាងជើង បាន និងកំពុងពង្រីកទីតាំងដែលទាក់ទងនឹងឧបករណ៍បាញ់រ៉ូកែតច្រើនគ្រាប់ ដោយស្ងាត់ៗ។

គួរបញ្ជាក់ថា តំបន់ DMZ ឬតំបន់គ្មានយោធា ត្រូវបានបង្កើតឡើងក្រោមបទឈប់បាញ់ឆ្នាំ១៩៥៣ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ។ តំបន់ទ្រនាប់នេះដែលមានប្រវែងប្រហែល ២៥០គីឡូម៉ែត្រ និងទទឹង ៤គីឡូម៉ែត្រ ហ៊ុម​ព័ទ្ធខ្សែបន្ទាត់កំណត់ព្រំដែនយោធា ដែលជាព្រំដែនជាក់ស្តែង រវាងកូរ៉េទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm