កងទ័ព៖ ទាហានកូវ៉ែតជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ីរ៉ង់ លើមូលដ្ឋានយោធា

2026/07/18 03:43:20 am        115

កងទ័ពកូវ៉ែតជាច្រើននាក់ បានរងរបួស នៅព្រឹកថ្ងៃសុក្រ (ទី១៧ ខែកក្កដា ឆ្នាំ២០២៦) នេះ បន្ទាប់ពីយានដ្រូន​របស់អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានយោធា និងមូលដ្ឋានជាច្រើន នៅក្នុងប្រទេសនេះ។ នេះបើយោងតាមកងទ័ពកូវ៉ែត​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានឱ្យដឹង​ថា នាយ​អគ្គសេនាធិការចម្រុះ លោក​ឧត្តមសេនីយ៍ទោ Khaled Daraj Saad Al-Shuraian និងនាយរង​អគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ត្រីទ័ព​អាកាស Sabah Jaber Al-Ahmad Al-Sabah បានអញ្ជើញទៅសួរសុខទុក្ខសមាជិកនៃកងកម្លាំងជើងគោក​កូវ៉ែត ដែលបានរងរបួស។

ដោយមិនបានបង្ហាញពីចំនួនអ្នករង​របួស ឬបង្ហាញ​ទីតាំងដែល​ត្រូវ​បាន​ដាក់​គោលដៅ កងទ័ពបានឱ្យដឹង​ទៀត​ថា ទាហានទាំងនោះបានរងរបួសនៅពេលដែលយានដ្រូន​របស់អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋាន និងជំរំយោធាកូ​វ៉ែតជាច្រើន​។

ការប្រកាសនេះបានកើតឡើងចំពេលមានការប្រឈមមុខដាក់គ្នា ក្នុងតំបន់កាន់តែទូលំទូលាយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់បានឱ្យដឹង​នៅ​ថ្ងៃសុក្រណវ​ថា កងកម្លាំងរបស់ខ្លួនបានកំណត់គោលដៅលើធនធាន​យោធាអាមេរិក នៅក្នុងប្រទេសកូវ៉ែត អូម៉ង់ ស៊ីរី ហ្ស៊កដានី បារ៉ែន និងកាតា ជា​ការវាយប្រហារសងសឹក។

កូវ៉ែត បានប្រាប់នៅមុន​នេះ​ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm