កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ

2026/07/18 04:04:13 am        52

កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដោយបានប្រមូលផ្តុំសហគ្រិន ផលិតករ និងម្ហូបខ្មែរប្រមាណ ២២០ ស្តង់ ដើម្បី បង្ហាញរសជាតិ និងសក្តានុពលអាហារខ្មែរទៅកាន់មហាជន និងទីផ្សារថ្មីៗ, ពិព័រណ៍អាហារខ្មែរនេះក៏ជាចលនាជាតិ ដើម្បីលើកកម្ពស់ ផលិតផលក្នុងស្រុក ជួយពង្រីកទីផ្សារសម្រាប់សហគ្រិន និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរឹងមាំ។

 ពិធីបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ បានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលពិព័រណ៍ កោះពេជ្រ ក្រោមវត្តមានឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធាន វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ផ្នែកសុខាភិបាល, ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ប្រធានគណៈកម្មាធិការយុទ្ធនាការខ្មែរត្រូវតែ ខ្លាំង យុទ្ធនាការអាហារខ្មែរត្រូវតែខ្លាំង, ឧកញ៉ា លូ ម៉េង សហប្រធានវេទិការាជរដ្ឋាភិបាល វិស័យឯកជនផ្នែកទេសចរណ៍ និងមានអ្នក ចូលរួមផ្សេងៗជាច្រើនទៀត។

លោក ទេព សុផារ៉ា ប្រធានប្រតិបត្តិពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនេះរៀបចំ ឡើងដើម្បីលើកស្ទួយអាហារខ្មែរ គាំទ្រសហគ្រិនអាហារកម្ពុជា និងផលិតផលក្នុងស្រុក លើកតម្កើងវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងបង្កើតមូលនិធិជួយដល់គ្រួសារជនភៀសសឹក ដែលកំពុងត្រូវការការគាំទ្រពីសង្គមជាតិ។ កម្មវិធីនេះមិនមែនគ្រាន់តែជា ពិព័រណ៍អាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចលនារូបរួមរបស់ប្រជាជនខ្មែរ, នៅពេលយើងគាំទ្រអាហារខ្មែរ យើងកំពុងគាំទ្រសហគ្រិន ខ្មែរ ការងារខ្មែរ គ្រួសារខ្មែរ សេដ្ឋកិច្ចខ្មែរ វប្បធម៌ខ្មែរ និងមនុស្សធម៌ខ្មែរ ក្នុងនោះការចូលរួមទិញអាហារ និងការគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាការចូលរួមធ្វើអំពើល្អសម្រាប់សង្គមជាតិដោយផ្ទាល់។

   ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា លើកឡើងថា ពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជា២០២៦ មានគោលបំណងចង់ឱ្យ អាហារខ្មែរបានរីកចម្រើន ហើយមិនត្រឹមតែក្នុងប្រទេសនោះទេ គឺចង់ជំរុញដល់ការនាំចេញទៅកាន់ពិភពលោកទាំងមូល, បញ្ហានេះ យើងត្រូវរួបរួមគ្នាធ្វើឱ្យម្ហូបអាហារឱ្យមានទីផ្សារ ទើបទំនិញរបស់យើងអាចរស់បាន ហើយបើសិនគ្មានទីផ្សារនោះទេ ការដាំដុះក៏មិន រីកចម្រើន ការកែឆ្នៃក៏មិនច្បាស់ ហើយកម្ពុជាក៏គ្មានទីផ្សារច្បាស់លាស់ផងដែ។ ដូច្នេះតាមរយៈមហាយុទ្ធនាការនេះ នឹងចូលរួម ចំណែកជួយដល់វិស័យម្ហូបអាហារខ្មែរ តាមរយៈការបំផុសស្មារតី និងទឹកចិត្តឱ្យមើលឃើញពិភពលោកគឺជាទីផ្សាររបស់ខ្មែរ។

ឧកញ៉ា លូ ម៉េង មេចុងភៅ និងជាក្រុមការងារផ្នែកទេសចរណ៍ (ក្រុមខ) លើកឡើងឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្មទីផ្សារអាហារកម្ពុជានាពេលនេះ គឺមានចុងភៅជាច្រើនមកប្រកួតប្រជែង ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម ភ្លក្សនូវរសជាតិម្អូបអាហារខ្មែរឱ្យបានគ្រប់ៗគ្នា ដែលតាមរយៈនេះក៏ជាការបង្ហាញឱ្យឃើញអំពីការរីកម្រើនវិស័យម្អូបអាហារនៅកម្ពុជា ក្នុងនោះមិនត្រឹមមានម្ហូបអាហារស្រស់ៗប៉ុណ្ណោះទេ កម្ពុជាក៏មានប្រភេទអាហារវេចខ្ចប់ និងអាហារក្រៀមជាដើម ដែលបានកំពុងលក់ លើទីផ្សារ និងមានប្រភេទអាហារខ្លះក៏បានការនាំចេញផងដែរ ដូច្នេះការចូលរួមគាំទ្រពីប្រជាពលរដ្ឋ គឺជាកាតាលីករជួយជំរុញវិស័យ អាហារខ្មែរឱ្យរីកចម្រើន៕

អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm