ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី​ អញ្ជើញប្រគល់វិញ្ញាបនបត្រជូនមន្រ្តីជាន់ខ្ពស់ជាង១០០នាក់​​បញ្ចប់វគ្គបណ្តុះ​​​​​​​​​​​​​​​បណ្តាល

2026/07/18 08:42:16 pm        143

សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីបិទ និង ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ ដល់មន្រ្តីជាន់ខ្ពស់ចំនួន ១៧៤នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋម​​ន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។ ពិធីនេះ រៀបចំនៅសា​​លាភូមិរដ្ឋបាល រាជធានីភ្នំពេញ។

នៅក្នុងពិធីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ជា​​ការផ្ដល់ចំណេះដឹង អភិវឌ្ឍន៍ ជំនាញ លើការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រង ការផ្លាស់ប្ដូររបស់អង្គភាព ព្រមទាំងការរៀបចំបរិយាកាសការងារ ប្រកបដោយកិច្ចសហការល្អ ផលិតភាព ខ្ពស់ និងការទទួលខុសត្រូវ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា កម្មវិធីនេះ មានគោលដៅឱ្យថ្នាក់ដឹកនាំ នៅតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើបច្ចុប្បន្នភាពចំណេះដឹង ពង្រឹងចំណេះធ្វើ និងបង្កើនទំនុកចិត្ត ក្នុងការដឹកនាំអង្គភាព ដោះស្រាយបញ្ហាប្រឈម និងអនុវត្តការងារកែទ​​​ម្រង់ ​​ឱ្យទទួលបាន នូវលទ្ធផលកាន់តែប្រសើរ។

វគ្គបណ្តុះបណ្តាលជំនាន់ទី៨ មានសិក្ខាកាមចូលរួមសរុប ១​​៧៩នាក់ ក្នុងនោះមាន ១៧៤នាក់ បា​​​ន​បញ្ចប់ការសិក្សាដោយជាប់ជាស្ថាពរ ស្មើនឹង ៩៧,២០ភាគរយ។ សិក្ខាកាមទាំងនេះ មកពីក្រសួងស្ថាប័ន​​ អ​​ង្គភាពថ្នាក់ជាតិចំនួន ៣២ ការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២០ រាជធា​​នី​​​​​-​​​​​ខេ​​ត្ត។

គួរបញ្ជាក់ដែរថា កម្មវិធីបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» មានគោលបំណងរួ​​​​​​​ម​​​​​​ចំណែកដល់ការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២៤-២០២៨ នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​​សាធារណៈ ឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថ ភាពភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស​​​ម្រា​​ប់មន្រ្តី​រាជការ ក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតប នឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ស្របតាមការតម្រង់ទិស នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមកា​​រ​​ដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។អត្ថបទ៖ទូច សោភ័ណ​ រូបភាព៖ឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm