មនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ឆ្នាំង

2026/07/18 08:52:24 pm        119

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសយ៉ាងក្រៃលែង ដែលបានមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។

ឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋឧស្សាហ៍មកពិនិត្យសុខភាពភ្នែក នៅក្នុងមនី្ទរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ព្រោះថាការពិនិត្យសុខភាពភ្នែកជាប្រចាំ ជួយការពារ និងព្យាបាលជំងឺទូទៅដូចជា ភ្នែកឡើងបាយ ជំងឺបាតភ្នែក ឬបញ្ហាគំហើញ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងថ្នាក់ដឹកនាំ មន្រី្តរាជការ បានឧបត្ថម្ភម៉ាស៊ីនអេកូសាស្រ្ត ចំនួន០១គ្រឿង ដល់មនី្ទរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំមនី្ទរសុខាភិបាលខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង សូមសម្តែងការគោរពស្វាគមន៍ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានលៈបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយពិនិត្យ ព្យាបាលភ្នែក ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាថ្ងៃនេះ។ ហើយការរៀបចំកម្មវិធីពិនិត្យ ព្យាបាលភ្នែកនេះឡើង ក៏ដើម្បីនាំយកពន្លឺ និងស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ។

ទន្ទឹមគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។

លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។ ហើយកែវភ្នែកយើងពិតជាមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន មេត្តាមកពិនិត្យភ្នែកជាមួយគ្នាគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ពិព្រោះការពិនិត្យភ្នែកឲ្យទៀងទាត់ ធ្វើឲ្យយើងកាត់បន្ថយនូវការពិការភ្នែកដែលអាចជៀសវាងបាន។ នៅក្នុងប្រទេសកម្ពុជា តាមការសិក្សានាពេលកន្លងមក ឃើញថាក្នុងចំណោមអ្នកពិការភ្នែក១០០នាក់ គឺបើសិនជាពួកគាត់បានមកជួបពិគ្រោះ ពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជំនាញ គឺជៀសវាងបានរហូតដល់៩២នាក់ទៅហើយ។ ដូច្នេះលោកយាយ លោកតា អ៊ុ ពូ មីង បងប្អូន អញ្ជើញមកជួបគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ប្រាកដណាស់និងជៀសវាងភាពពិការភ្នែកបាន៕

អត្ថបទ: រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        84
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        177
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm