ក្រុមហ៊ុនឯកជនកូរ៉េ គ្រោងនាំស្វាយកម្ពុជាប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ បន្ទាប់ពីមានការគាំទ្រច្រើន

2022/05/04 09:02:27 pm        1.5 K

ភ្នំពេញ៖ សមាគមអ្នកនាំចូលកូរ៉េ នឹងធ្វើការនាំចូលស្វាយស្រស់ពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ បន្ទាប់ពីស្វាយស្រស់របស់កម្ពុជា មានការគាំទ្រច្រើនជំរុញឱ្យមានតម្រូវការខ្ពស់។

អនុប្រធានសមាគមអ្នកនាំចូលកូរ៉េលោក Gyuhwa JANG លើកឡើងបែបនេះ នៅក្នុងជំនួបការងារជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មដោយមានការចូលរួមដោយលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។

ជំនួបខាងលើនេះ គឺធ្វើឡើង ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែម​នូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ​អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានបញ្ជាក់ថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកស្រីប្រធានក្រុមហ៊ុន GADOSH បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោល​បំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវ​ការទីផ្សារកូរ៉េ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបថា ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនជាស្រេច​ក្នុងការ​គាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ​ជាពិសេសក្រសួង នឹង​ផ្តល់​អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទ​តាម​នីតិវិធី។

បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាព​នាំចូល​ផលិតផលកសិកម្មសក្តានុពល​ផ្សេងៗ​ទៀតពីកម្ពុជា​ ដូចជាមៀន ​និងចេក ជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្ត​ឱ្យ​វិនិយោគិនកូរ៉េ​មកបង្កើតរោងចក្រ​កែច្នៃ​កសិផល ​ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចំនួន ១២៤ ពាន់ហិកតា ក្នុងនោះ ៩១​ ពាន់ហិកតា ត្រូវបាន​ប្រមូលផល ទទួលបាន​ទិន្នផល​ជាមធ្យម ១.៤៤៨.៦៧៧ ​តោនក្នុងមួយរដូវ។

កម្ពុជា ចាប់ផ្តើមនាំចេញស្វាយស្រស់ដំបូងទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង​ នៅខែមករា ឆ្នាំ២០២០ ​បន្ទាប់ពីចំណាយពេលចរចាលើនិតីវិធី ​និងបំពេញវិធានការតម្រូវ ច្រើនឆ្នាំ៕

អត្ថបទ៖បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        371
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm