Messi ខកខានឱកាសពង្រឹងកេរ្តិ៍ឈ្មោះជាកីឡាករឆ្នើមបំផុត ក្រោយ​អាហ្សង់ទីន​ចាញ់​អេស្ប៉ាញ​នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup

2026/07/20 10:38:24 am        194

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានខកខាន​ឱកាស​បន្ថែម​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីអាហ្សង់ទីនចាញ់អេស្ប៉ាញ ១-០ ក្នុងម៉ោងបន្ថែម​នៅ​វ​គ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់ពិភពលោក។

មុនការប្រកួត Messi ត្រូវបានគេចាត់ទុកថា មានឱកាស​ពង្រឹង​កេរ្តិ៍​ឈ្មោះ​ជា​កីឡាករ​បាល់​ទាត់​ឆ្នើម​បំផុត​គ្រប់​ជំនាន់ ប្រសិនបើអាចដឹកនាំអាហ្សង់ទីនការពារតំណែងជើងឯកបានជោគជ័យ។

ខ្សែ​ប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះ ធ្លាប់ដឹកនាំអាហ្សង់ទីនឈ្នះពាន World Cup ឆ្នាំ២០២២ ព្រម​ទាំង​ឈ្នះ​ពាន Copa America ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៤។ ប្រសិនបើអាហ្សង់ទីនឈ្នះ World Cup លើកនេះ នោះ Messi នឹងក្លាយជា​កីឡាករ​ដំបូង​ម្នាក់​ដែល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ឈ្នះ W​orld Cup ពីរលើកជាប់គ្នា និង Copa America ពីរលើកជាប់គ្នា។

ពេញមួយអាជីព Messi តែងតែត្រូវបានប្រៀបធៀបជាមួយវីរបុរសបាល់ទាត់ពិភពលោកដូចជា Pele និង Diego Maradona។ ការឈ្នះពានអន្តរជាតិធំមួយទៀត អាចនឹងធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​របស់​គេ​កាន់​តែ​លេចធ្លោជាងកីឡាករឆ្នើមជំនាន់ទំនើបផ្សេងៗ។

ជាមួយគ្នានេះ ប្រសិនបើអាហ្សង់ទីនអាចការពារតំណែងជើងឯកបាន ពួកគេនឹងក្លាយ​ជាក្រុ​ម​ដំបូង​គេ​ចាប់​តាំងពីក្រុមជម្រើសជាតិប្រេស៊ីល ដែលដឹកនាំដោយ Pele ឈ្នះ World Cup ពីរ​លើក​ជាប់​គ្នា ​ក្នុងឆ្នាំ១៩៥៨ និង១៩៦២។

ទោះជាយ៉ាងណា ក្តីស្រមៃនោះត្រូវបានបញ្ចប់ ក្រោយអេស្ប៉ាញ​រក​បាន​គ្រាប់​បាល់​ជ័យ​ជម្នះ​នៅ​ម៉ោង​បន្ថែម​។ សម្រាប់ Messi ដែលបានកសាងអាជីពពោរពេញដោយភាពជោគជ័យ និង​ពាន​រង្វាន់​ជា​ច្រើន​នោះ ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ អាចក្លាយជាទំព័រ​ចុង​ក្រោយ​នៃ​អាជីព​បាល់​ទាត់​របស់​ខ្លួនជាមួយក្រុមជម្រើសជាតិ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

កម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
2026/07/20 11:29:16 am        1
Madonna, BTS, Justin Bieber និង Shakira សម្តែងក្នុងកម្មវិធី Halftime Show លើកដំបូងនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក
2026/07/20 11:14:06 am        1
Messi ខកខានឱកាសពង្រឹងកេរ្តិ៍ឈ្មោះជាកីឡាករឆ្នើមបំផុត ក្រោយ​អាហ្សង់ទីន​ចាញ់​អេស្ប៉ាញ​នៅ​វគ្គផ្តាច់ព្រ័ត្រ World Cup
2026/07/20 10:38:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am