កម្ពុជា​ត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយវិវាទ​ដែនសមុទ្រ​ជាមួយ​ប្រទេសថៃ​ដោយ​សន្តិវិធី​ដោយ​​ផ្អែ​កលើច្បាប់អន្តរជាតិ

2026/07/20 12:25:16 pm        164

ភ្នំពេញ៖ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយ​វិវាទ​ដែន​សមុទ្រ​ជា​មួយ​ប្រទេស​ថៃ​ដោយ​សន្តិវិ​ធីដោយ​ផ្អែកលើច្បាប់អន្តរជាតិ។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។​

សេចក្ដីថ្លែង​ការ​ណ៍របស់ក្រសួងការបរទេស​កម្ពុជា​បានឱ្យដឹងថា យោង​តាម​សំណើ​របស់​អ្នក​ផ្សះ​ផ្សា​ឯករាជ្យ​ទាំងបួនរូប (ក្នុងនោះ២រូបតែងតាំងដោយភាគីកម្ពុជានិង២រូបទៀត តែងតាំងដោយ​ភាគី​ថៃ​) ដែលបានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំង​ឥស្សរជន​រូប​ណាជាប្រធានគណៈកម្មការផ្សះផ្សា កម្ពុជានិងថៃ ក៏បានឯកភាពនឹងមតិស្នើសុំនេះ។

សេច​ក្ដីថ្លែងការណ៍បញ្ជាក់ថា ពេលវេលាបន្ថែម​ដែល​ស្នើ​ដោយ​អ្នក​ផ្សះផ្សាដើ​ម្បី​ពិចារ​ណាលើ​ការ​តែង​តាំង​ប្រធានគណៈកម្មការផ្សះផ្សាមានលក្ខណៈសមរម្យ និងសម​ស្របទាំ​ង​ស្រុង​ដោយ​យោង​លើ​សារៈ​សំខាន់​នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើ​សុំពេ​ល​វេលា​បន្ថែម​នេះ​មិន​ប៉ះពាល់ដល់ថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីនី​តិសមុទ្រនោះឡើយ។ ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាកដែលអ្នកផ្សះផ្សាកំពុងអនុវត្ត ដែលយើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ភាព​ហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មី​នូវ​ជំនឿ​ទុក​ចិត្ត​ចំពោះ​ដំណើរ​ការ​នេះ។ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយ​វិវាទ​ដែន​សមុទ្រ​ជា​មួយ​ប្រទេស​ថៃ​ដោយសន្តិវិធីដោយ​ផ្អែកលើច្បាប់អន្តរជាតិ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានរម្លឹកជាថ្មីតាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃ​ទី២០ ខែកក្កដានេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ​ផ្សះ​ផ្សា​ដោយ​បង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីនី​តិ​សមុទ្រ​(UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការ​សម្រេច​ចិត្ត​នេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោល​ជាឯកតោភាគីនូវ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្រប​ខណ្ឌ​ទ្វេភាគី​ព្រម​ព្រៀង​គ្នា​តែ​មួយ​គត់​សម្រាប់​ដោះ​ស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ក្នុង​រយៈ​ពេល​ជាង​២​៥​ឆ្នាំ​កន្លង​មក​។

ឯកឧត្តមបញ្ជាក់ថា ក្រោយពី​បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និង​ដោយ​សន្តិ​វិធី​ដែលមាននិង​​ដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា​យល់ឃើញថា មាន​តែ​យន្ត​ការ​ផ្សះ​​ផ្សា​ដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេ​ដែលជាជម្រើសល្អបំផុត​ពីព្រោះ​យន្តការ​នេះ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំងពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​មាន​សមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុ​ជាសង្ឃឹមយ៉ាងមុតមាំថា ដំណើ​រ​ការ​នេះ​នឹង​បង្ហាញ​ជា​ថ្មីម្ដង​ទៀត​នូវ​តម្លៃ​ពិត​ប្រាកដ​នៃ​ច្បាប់​អន្តរជាតិ ​និងការដោះស្រាយជំលោះដោយសន្តិវិធី។

ឯកឧត្តមសង្គត់ធ្ងន់ថា​ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ ​បានទទួលការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​ស្ថាប័ន​កំពូល​​របស់​ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុង​ឈរ​នៅ​លើជំ​ហរ​ឯក​ភាព​ជាតិ​ដ៏​រឹងមាំ​មួយ​ឆ្ពោះ​ទៅ​ការ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា​ដោយភាគីអន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ​ត្រឹមត្រូវ យុត្តិធម៌និង​យូរអង្វែង​សម្រាប់​ប្រជា​ជាតិ​ទាំងពីរក៏ដូចជាសម្រាប់​សន្តិភាព ស្ថិរភាព​ និងវិបុលភាពក្នុងតំបន់ទាំងមូល៕


អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ
2026/07/20 09:04:04 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm        1
ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
2026/07/20 05:13:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am