អាជីវករអំពាវនាវអ្នកប្រើប្រាស់ ឱ្យបន្តគាំទ្រផលិតផលខ្មែរដើម្បីថែសេដ្ឋកិច្ចជាតិ

2026/07/20 12:45:43 pm        141

ក្រុមអ្នកផលិត និងអាជីវករ បានផ្ញើ​សារអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​បន្ត​ថែមទៀ​ត គឺជាយុទ្ធសាស្ត្រស្នូលមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និ​ង​រក្សា​លំនឹង​ទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអាជីវកម្មនានា បាននិង​កំពុង​លើក​កម្ពស់​ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។

ក្នុងឱកាសចូលរួមដាក់តាំងបង្ហាញលក់ផលិតផលរបស់ខ្លួន ក្នុងកម្មវិធីយុទ្ធនាការ "អាហារខ្មែរ​ត្រូវ​តែ​ខ្លាំង​" ក្រុម អាជីវករ បានលើកឡើងឱ្យដឹងថា មូលហេតុដែលបន្តអំពាវនាវនេះ គោលបំណង​ចម្បង​ដែល​សំខាន់ជាងគេ គឺដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល ពីព្រោះការទិញ​ទំនិញ​ដែល​ផលិត​ក្នុង​ស្រុកគឺជួយរក្សា និងបង្កើតលំហូរ​សាច់​ប្រាក់​នៅ​ក្នុង​ប្រទេស​ដោយ​ផ្ទា​ល់​ដែល​ជួយ​ទ្រទ្រង់​ដល់ជីវភាពរបស់កសិករ សិប្បករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs)។ លើស​ពី​នេះ​ថែម​ទៀត គឺការបង្កើតការងារ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ជាពិសេស·បង្ហាញមោទនភាពជាតិ គ្រា​ផលិតផលដែលច្នៃដោយស្នាដៃកូនខ្មែរ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងធនធាន​ធម្មជាតិ​ដ៏​សម្បូរបែប។

ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ បានសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ មានការគាំទ្រផលិតផលក្នុងស្រុកច្រើនជាងមុន ហើយពួកគាត់​បាន​ប្តេជ្ញា​ចិត្ត​ទៀត​ថា ​នឹងខិតខំផលិតផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ស្របតាមស្តង់ដារ​អនាម័យ ​សំដៅលើកកម្ពស់ទំនុកចិត្តអតិថិជនទាំងអស់។ ជាមួយនេះ ក្រុមអាជីករ ក៏មិន​បាន​ភ្លេច​នូវ​ការ​អរគុណជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ តាម​រយៈ​ការ​ផ្សព្វផ្សាយ និងរៀបចំកម្មវិធីល្អៗជាច្រើន ក្នុងន័យរួមចំណែក​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​ក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារជាដើម។

សូម​បញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បី​​ផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សម្តេចបានបញ្ជាក់ថា នៅក្នុងដំណាក់​កាល​បច្ចុប្បន្ន​ដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បី​ជំនួស​ឱ្យ​ការនាំចូល តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SME) គឺកាន់តែមានសារៈសំខាន់។ ក្នុង​គោលដៅនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​នាម​ជា​ប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់​ចេញ​វិធាន​ការ​​ចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើក​ទឹក​ចិត្ត​ដល់​សហគ្រាសធុនតូច និងមធ្យម (SME)៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ
2026/07/20 09:04:04 pm        1
ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm        1
ប្រធានក្រុមការងារគណបក្សស្រុកសន្ទុក បាននាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់វត្តចំនួន ៦៦ ក្នុងស្រុកសន្ទុក
2026/07/20 05:13:23 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ នាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនដល់ព្រះសង្ឃនៅស្រុកប្រាសាទសំបូរ

2026/07/20 09:04:04 pm
​អ៊ីរ៉ង់៖ ការបើកកិច្ចចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទៅរួចទេ ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារ
2026/07/20 06:39:32 pm
​ក្រុមអ្នកនយោបាយនៅអាល្លឺម៉ង់កាន់តែច្រើនឡើង កំពុងគាំទ្រឲ្យមានការចរចាជាមួយរុស្ស៊ី
2026/07/20 06:36:17 pm
​ប្រធានាធិបតីលីបង់លើកឡើងអំពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល
2026/07/20 06:32:58 pm
​ក្រសួងអភិវឌ្ឍន៍ជនបទបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទកាន់តែរឹងមាំ គាំទ្រដល់ការរស់នៅរបស់ប្រជាជន
2026/07/20 06:32:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/19 10:29:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/20 09:50:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am