ការិយាល័យប្រធានាធិបតីលីបង់បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនថា ប្រធានាធិបតីលីបង់ លោក Joseph Aoun បានយល់ព្រមជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio លើជំហានឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«លោកប្រធានាធិបតី Aoun បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកសម្រាប់ការលើកកម្ពស់វឌ្ឍនភាពនៅក្នុងកិច្ចចរចា ហើយបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងក្របខណ្ឌដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា គឺត្រូវបានរៀបចំឡើង ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីស្រាអែល»។
យោងតាមលោកប្រធានាធិបតីលីបង់ ការអនុវត្តកិច្ចព្រមព្រៀង នឹងចាប់ផ្តើមជាមួយនឹងការដកកងទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែល «តំបន់សាកល្បង» ដំបូងដែលគ្រប់គ្រងដោយលីបង់ នឹងត្រូវបានបង្កើតឡើង។
ការិយាល័យរបស់លោក Aoun បាននិយាយថា៖«លោកបានស្នើសុំឲ្យលោករដ្ឋមន្ត្រីការបរទេសអាមេរិក «បង្កើនការគាំទ្រដល់កងទ័ពលីបង់ និងរចនាសម្ព័ន្ធអនុវត្តច្បាប់ ព្រមទាំងលើកទឹកចិត្តដល់ការវិនិយោគរបស់អាមេរិកទៅលើវិស័យសេដ្ឋកិច្ចផ្សេងៗ ជាពិសេសលើថាមពល ទូរគមនាគមន៍ និងដឹកជញ្ជូន»៕

