អង្គរថាយហ្គឺរ សម្រុកនាំចូលកីឡាករបរទេស តែកីឡាករខ្មែរ ទើបនាំចូលបានម្នាក់ សម្រាប់ត្រៀមរដូវកាលថ្មី

2026/07/21 10:53:47 am        146

បន្ទាប់ពីស្ងប់ស្ងាត់ ក្រោយបញ្ចប់រដូវកាលចាស់ មួយរយៈពេលធំ ពេលនេះ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញកីឡាករចំណូលថ្មីជាបន្ដបន្ទាប់ ពិសេសវត្តមានកីឡាករបរទេស ដែលត្រឹមរយៈពេល ៥ថ្ងៃ ក្លិបបានប្រកាសនាំចូល ៥រូប តែទើបនាំចូលកីឡាករខ្មែរបានម្នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមរដូវកាលថ្មី គឺកីឡាករ យ៉ង់ ភូមិន្ទ ដែលផ្ទេរមកពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

ចំពោះវត្តមានកីឡាករបរទេស ៥រូប ដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានបង្ហាញចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដានេះ គឺមានអតីតជម្រើសជាតិយុវជន U17 ដល់ U20 អាល្លឺម៉ង់ ខ្សែបម្រើ Stephan Mensah ដែលធ្លាប់លេងឲ្យក្លិប SpVgg Unterhaching នៃលីគទី៣ អាល្លឺម៉ង់, ខ្សែប្រយុទ្ធអូស្ដ្រាលី Manyluak Aguek ដែលមានបទពិសោធន៍លេងនៅលីគទី២ ក្នុងស្រុក និងចុងក្រោយលេងឲ្យក្លិប Tarxien នៃកំពូលម៉ាល់តា។

ខ្សែប្រយុទ្ធវ័យក្មេងជប៉ុន Yuta Saso ដែលទើបវ័យ ២១ឆ្នាំ ដែលផ្ទ្ទេរមកពីក្លិបកម្រិតលីគមហាវិទ្យាល័យជប៉ុន និងអ្នកចាំទីវ័យ ២៤ឆ្នាំជប៉ុន Shunsuke Ozawa ដែលមានបទពិសោធន៍លេងឲ្យក្លិបលីគមហាវិទ្យាល័យជប៉ុនដូចគ្នា មុនផ្ទេរទៅលេងឲ្យក្លិប NK Jalzabet នៅលីគក្រូអាត និងក្លិប Kom Podgorica នៃលីគទី២ ប្រទេសម៉ុងតេណេហ្គ្រោ កាលពីឆ្នាំ២០២៥-២០២៦ កន្លងទៅ និងកីឡាករបរទេសម្នាក់ទៀត គឺខ្សែបម្រើការពារសញ្ជាតិស៊ែប៊ី Irfan Zulfić ដែលមានពិសោធន៍ជោគជាំលេងឲ្យក្លិបក្នុងស្រុក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៦។

បច្ចុប្បន្នក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នេះ មានកីឡាករបរទេស ៦រូបហើយ បន្ទាប់ពីពួកគេ បានបន្ដកុងត្រាកីឡាករបរទេសតែម្នាក់គត់ ក្នុងចំណោមសមាជិករដូវកាលចាស់ គឺប្រធានក្រុមជនជាតិជប៉ុន Takuto Yasuoka ។ ដូច្នេះអង្គរថាយហ្គឺរ នៅសល់កូតាកីឡាករបរទេសម្នាក់ទៀត ដែលអាចនាំចូលសម្រាប់ពង្រឹងក្រុមត្រៀមការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងចាប់ផ្ដើមនាខែកញ្ញាខាងមុខ ដ្បិតលីគរដូវកាលថ្មី ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ អនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសរហូតដល់ ៧នាក់ឯណោះ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាករខ្មែរវិញ បន្ទាប់ពីការចែកផ្លូវជាមួួយកីឡាករចាស់ៗមួយចំនួន និងបន្ដកុងត្រាជាមួួយកីឡាករវ័យក្មេងៗជាច្រើន អង្គរថាយហ្គឺរ ទើបនាំចូលកីឡាករខ្សែការពារវ័យ ២២ឆ្នាំ យ៉ង់ ភូមិន្ទ ម្នាក់ប៉ុណ្ណោះ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យត្រឹម ២២ ឆ្នាំ Jhon Duran ចូលរួមក្លិបទី៧ក្នុងអាជីព ក្រោយផ្ទេរទៅ Benfica ក្នុងលក្ខខណ្ឌខ្ចីពី Al-Nassr
2026/07/21 04:08:20 pm        1
Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន
2026/07/21 04:02:22 pm        1
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
2026/07/21 02:58:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី​៖ កងទ័ព​លីបង់​ដាក់ពង្រាយ ​នៅ​​ទីក្រុង​ភាគ​ខាងត្បូង ​ក្រោយ​ការ​ដកទ័ព​​របស់​អ៊ីស្រាអែល

2026/07/21 05:27:22 pm
​ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ ៦ នាក់ នៅហ្កាហ្សា
2026/07/21 05:24:38 pm
​អង្គការ MSF អំពាវនាវឲ្យ​អ៊ីស្រាអែលដោះលែងបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនដែលកំពុងត្រូវបានឃុំខ្លួន
2026/07/21 05:22:08 pm
​ទីភ្នាក់ងារ៖ ច្រកសមុទ្រហ័រមូស នឹងត្រូវបន្តបិទ រហូតដល់អាមេរិកបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់
2026/07/21 05:19:24 pm
​ក្រសួងការងារ បើកសិក្ខាសាលារយៈពេលពីរថ្ងៃ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥
2026/07/21 05:18:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 07:57:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am