គយនិងរដ្ឋាករ ប្រមូលចំណូលរថយន្តអត់ពន្ធ និងផាកពិន័យបានជិត ៦៥ លានដុល្លារ

2022/05/05 12:12:41 am        1.2 K

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៣ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលពន្ធ-អាករ លើរថយន្តអត់ពន្ធ និងរថយន្តចង្កូតស្តាំ និងការផាកពិន័យ បានចំនួនប្រមាណជិត ៦៥ លានដុល្លារអាមេរិក។

ឯកឧត្តម គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងក្នុង​សន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព​នៃ​ការ​អនុវត្តការ​ប្រមូលពន្ធ លើយាន​យន្តគ្មានពន្ធ ​និងអាករនាំចូល​ ដែលមានស្រាប់ក្នុងប្រទេស នៅថ្ងៃទី ៤ខែ ឧសភា ឆ្នាំ២០២២ នេះថា លទ្ធផលប្រមូលចំណូលពន្ធអាករ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២២ នេះ គឺមានម្ចាស់រថយន្តបាន ​ចូលមកបង់ពន្ធអាករ ​និងកក់ប្រាក់​ ទាំងរថយន្តចង្កូតស្តាំ និង​រថយន្ត​ចង្កូតឆ្វេង ​សរុបមានចំនួនជិត ៧ ពាន់គ្រឿងសរុបជាថវិការទាំងអស់បានជិត ៦០លានដុល្លាអាមេរិក។

ឯកឧត្តម បន្តថា នៅក្នុងចំណោមរថយន្តដែលប្រមូលបានខាងលើនេះ ​មានរថយន្តចំនួន ៤ ៦៩០ គ្រឿង ​គឺបានបង់ពន្ធ និងបង្វែរប្រាក់កក់​ ទៅជាប្រាក់ពន្ធរួចហើយ ដែលបានផ្ទេរចូលទៅ​ថវិកាជាតិ។ ដោយឡែក រថយន្តចង្កូតស្តាំ ក្នុងចំណោមរថយន្តចង្កូតស្តាំដែលបានកក់ប្រាក់ប្រមាណ ៤ ៥៩០ គ្រឿង ​បាន​កែ​ចង្កូតរួចហើយ​ មានចំនួន ២ ៣៥៨គ្រឿង នៅសល់ ២ ២៣៣ គ្រឿង គឺស្ថិត​នៅ​ក្នុង​រោងជាង។ បើគិតប្រាក់ពន្ធអាករដែលបានកក់​ មិនទាន់បង្វែរប្រាក់កក់​ទៅជាប្រាក់​ពន្ធអាករ មាន​ចំនួន​ប្រមាណជាង ១៣ លានដុល្លាអាមេរិក។

ឯកឧត្តម គុណ ញឹម អំពាវនាវដល់ម្ចាកស់ រថយន្តដែលមិនទាន់​បំពេញកាតព្វកិច្ច សូម​មក​ប្រកាស​ពន្ធឲ្យបានរួសរាន់ ​ដែលអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា នឹង​ការអនុវត្តវិធានការនេះ នៅ​ត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខ។ ចាប់ពីថ្ងៃទី១ ខែកក្តដា តទៅ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា ពុំមានសិទ្ធិបង់ពន្ធរថយន្តមានស្រាប់ក្នុងប្រទេសទៀតឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពង្រឹង ​ការចុះបង្រ្កាបឲ្យកាន់តែខ្លាំងក្លាជាងមុន លើ​រថយន្ត​ចង្កូតឆ្វេង ​គឺត្រូវបង់ពន្ធអាករ​ និងពិន័យ។ ចំណែករថយន្តចង្កូតស្តាំ​ នឹងត្រូវដោះជាបំណែក ដើម្បី​បំផ្លាញ​ចោល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        434
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm