ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលថ្មី ចាប់​ផ្ដើម​នៅថ្ងៃនេះ

2026/07/21 06:09:03 pm        148

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០ ឆ្នាំ២០២៦/២៧ នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតរដូវកាលថ្មី នៅថ្ងៃទី២១ ខែកក្កដានេះ ដោយផ្ដើមពីការប្រកួតពានរង្វាន់ថ្នាក់ខេត្ត និងមានបេក្ខភាពចំនួន ១៩ក្រុមចូលរួម។

សម្រាប់បេក្ខភាពចូលរួមប្រជែងពានថ្នាក់ខេត្ត ក្នុងខួបលើកទី២០ នៃពានសម្ដេចតេជោ ហ៊ុន សែន នេះ ត្រូវបានបែងចែកជា ៥ពូល ក្នុងនោះពូលA មាន ៣ក្រុម ខណៈ ៤ពូលផ្សេងទៀត មាន ៤ក្រុមស្មើគ្នា ដើម្បីស្វែងរកក្រុមលេខ១ ក្នុងពូលនីមួយៗ និងក្រុមលេខ២ ល្អជាំងគេចំនួន ៣ក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ។

ចំពោះកម្មវិធីប្រកួតបើករដូវកាលថ្មី នៅថ្ងៃទី២១ ខែកក្កដានេះ គឺមាន ៣គូ ក្នុងនោះក្រុមសមាគមបាល់ទាត់ភូមិស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រូវ ត្រូវជួបក្រុមអាចារ្យលាក់ខេត្តកំពង់ធំ បើកឆាកពូលA មុនគេ គ្រាដែលពូលB ក្រុមបាត់ដំបងយូណៃធីត ត្រូវជួបខេត្តសៀមរាប និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមភ្នំដាមហានគរខេត្តតាកែវ បើកឆាកពូលC ។

ចំណែកនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី២២ ខែកក្កដា នឹងមានការប្រកួត ២គូ នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចៗគ្នា ក្នុងនោះពូលB ក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ ត្រូវជួបខេត្តបន្ទាយមានជ័យ និងក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ត្រូវជួបសមាគមកីឡាបាល់ខេត្តកណ្ដាល។

សូមរំឮកថា ការប្រកួតពានថ្នាក់ខេត្ត នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីរដូវកាលមុន គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំំពង់ចាម បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដោយលទ្ធផល ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ដូច្នេះចាំមើលរដូវកាលនេះ តើក្រុមតំណាងរាជធានី ឬខេត្តណា នឹងក្លាយជាម្ចាស់ពាន។ ជាមួយការប្រកួតប្រចាំឆ្នាំនេះ ក៏នឹងមានផ្សាយផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        128
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm