វិទ្យាស្ថាន NIB ផ្ដល់​អាហារូបក​រណ៍​ជាង ១ពាន់កន្លែងដែលមាន ១០មុខជំនាញ សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័​យ​

2026/07/21 06:15:55 pm        364

វិទ្យាស្ថាន​ជាតិពាណិ​ជ្ជសាស្ត្រ (NIB) នៃក្រសួង​ការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានផ្ដល់​​ជូន​ឱកាស​អាហារូបក​រណ៍សរុប ១ ​០៣៥ កន្លែង​ ដែលមាន ១០មុខជំនាញ សម្រាប់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យ​ ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរាជ​រដ្ឋាភិ​បាល តាម​រយៈ​កម្មវិធី ១.៥លាននាក់ (TVET 1.5M)ផងដែរ។

បើតាមវិទ្យាស្ថាន NIB បានឱ្យដឹង​ថា ជំនាញ​ទាំង ១០នោះរួមមាន ការរចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ, សេវា​កម្ម​កុំ​ព្យូ​ទ័រ, សេវាក​ម្មរដ្ឋ​បាល, សេវា​កម្ម​អតិ​ថិ​ជន, ការដំ​ឡើង និង​អនុវត្តបច្ចេក​វិទ្យាឌីជី​ថល, ការ​ដំឡើង និងថែ​ទាំបណ្តាញ​កុំព្យូទ័រ, ការប​ង្កើតអា​ជីវកម្ម និង​សហ​គ្រិនភា​ព, សេ​វាកម្ម​ល​ក់អ​ន​ឡា​ញ, ការផ​លិតនំ, និងធុរកិ​ច្ចភេសជ្ជៈ។

ដើម្បីទទួលបា​នអាហារូបករណ៍សិក្ខា​កាមត្រូវបំពេញលក្ខ​ខណ្ឌដូ​ចជា ត្រូវមានអា​យុចាប់ពី ១៥ឆ្នាំឡើង​ទៅ និងមាន​អត្តសញ្ញាណប័​ណ្ណសញ្ញាតខ្មែរ ឬសំបុត្រ​កំណើត។ លើសពីនេះ សិក្ខាកាម នឹងទទួល​បានប្រាក់​ឧបត្ថម្ភ​បន្ថែម​ជារៀង​រាល់ខែ​ប្រសិន​ជា​មាន​ភ្ជាប់​មក​ជាមួយនិង​បណ្ណស​មធម៌​ (បណ្ណ​ក្រី​ក្រ​កម្រិត១ ឬក​ម្រិត២) ឬមានប​ណ្ណសម្គាល់​គ្រួសា​រងាយរង​ហានិភ័យ។

វិទ្យាស្ថាន​គ្រោងនឹង​បើកវគ្គបណ្ដុះបណ្ដា​លជាបន្តបន្ទាប់នៅដើមខែសីហានេះ និងចាប់ផ្ដើមបើក​ចុះឈ្មោះចាប់ពីថ្ងៃ​ដែលជូនដំណឹង​នេះតទៅ ដោយ​សិក្ខា​កាម អា​ចធ្វើ​ការទំនាក់ទំន​ងទៅចុះ​ឈ្មោះតាមរ​យៈលេខទូរសព្ទ ០៦៩ ៦០៦ ៥៧២/ ០១២ ៨៥៣ ០៣០ ឬទៅចុះឈ្មោះ​នៅទីតាំង​របស់វិ​ទ្យា​ស្ថាន​ផ្ទាល់ដែល​ស្ថិតនៅលើផ្លូវ ២១៧(សម្ដេ​ចមុន្នីរ៉េត) ជាប់​ផ្សារស្ទឹងមា​នជ័យថ្មី រា​ជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីប​ណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដល់យុវជន​គោលដៅម​កពីគ្រួសារ​ក្រីក្រ និងគ្រួសារងាយរង​ហានិភ័យនៅទូ​ទាំងប្រ​ទេស​ចំនួនប្រ​មាណ ១,៥លា​ននាក់ ក្នុង​កម្រិតស​ញ្ញាបត្របច្ចេ​កទេស និងវិជ្ជាជីវៈ ត្រូ​វបានផ្ដួចផ្ដើមឡើង​ដោយសម្តេ​ចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និ​ងប្រកាសដា​ក់ឱ្យអនុវ​ត្តដោយសម្ដេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​​ព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm