កម្ពុជា ធ្វើដំណើរដល់ឥណ្ឌូនេស៊ី ទាំងកណ្ដាលរាត្រី ដើម្បីប្រជែងពាន SEA V.Cup ជើងទី២

2026/07/21 06:35:28 pm        370

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយ​សុវត្ថិភាព​ហើយ កាលពីវេលាម៉ោង ១៖១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែ​កក្កដា​នេះ ​ដើម្បីបន្ដបេសកកម្មការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍(SEA V.Cup) ឆ្នាំ២០២៦ ជើង​ទី​២ ក្រោយទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ក្លាយជាជើងឯកលើកដំបូង ក្នុង​ការ​ប្រកួត​ជើង​ទី​១ នៅប្រទេសហ្វីលីពីន។

សម្រាប់​ការប្រកួតជើងទី២ នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដាខាងមុខ ខណៈ​រូប​មន្ដ​ប្រកួត ក៏មិនខុសកាលពីជើងទី១ ដែរ ដោយក្នុងចំណោមបេក្ខភាព ៦ក្រុម ត្រូវបែងចែកជា ២​ពូល ក្នុងនោះកម្ពុជា ស្ថិតនៅពូលA ជាមួយឥណ្ដូនេស៊ី និងហ្វីលីពីន ដដែល គ្រា​ដែល​ពូល​B ​គឺមា​នក្រុមជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ា និងថៃ ដើម្បីធ្វើការ​ប្រកួត​ប្រជែង​ស្វែង​រក​ក្រុម​លេខ​១ ​និង​លេខ២ ក្នុងពូលឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក។

ចំពោះកម្មវិធីប្រកួតក្នុងពូលរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួត​បើក​ឆាក​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូនេស៊ី មុនគេ នាវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែកក្កដា មុនជំនួបបញ្ចប់​ពូល​A ​ទល់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន នាថ្ងៃទី២៣ ខែកក្កដា នាវេលាម់ោង ៧យប់ដូចគ្នា។ រីឯ​ការ​ប្រកួត​ពូល​B ​វិញ​ ក៏នឹងមានការប្រកួតរៀងរាល់ថ្ងៃជាមួយគ្នាដែរ តែត្រូវចាប់ផ្ដើមមុននាវេលាម៉ោង ៣៖៣០​នាទី​រសៀល។​

សូមរំឮកថា កាលពីជើងទី១ ក្រុមបាល់ទះកម្ពុជា បានគ្រងជើងឯកពានរង្វាន់ SEA V.Cup ​ឆ្នាំ​២០២៦​ នៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទះក្នុងតំបន់ ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូតមានប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ និងអ្នកគាំទ្រក្នុងតំបន់មួយចំនួន ចាត់​ទុក​កម្ពុជាជាស្ដេច​បាល់​ទះ​ថ្មី​ប្រចាំតំបន់អាស៊ានទៀតផង ក្រោយកម្ពុជា បានយកឈ្នះក្រុមខ្លាំងៗ ទាំង​ថៃ និងឥណ្ឌូនេស៊ី ដើម្បីបើកទំព័រប្រវត្តិសាស្ដ្រថ្មីដណ្ដើមពានជូនជាតិមាតុភូមិ។

ក្រោយ​ចំណាយពេល ២រដូវកាល ដើម្បីសាងភាពភ្ញាក់ផ្អើលនេះ កម្ពុជានៅសល់កំណត់​ត្រា​ដ៏អស្ចារ្យ​មួយ​ទៀត ដែលកំពុងរង់ចាំ គឺដំណើរឆ្ពោះទៅប្រជែងជើងឯក ក្នុងការប្រកួត SEA V.Cup ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងសប្ដាហ៍នេះ ដើម្បីក្លាយជាជើងឯក ទាំងជើងទី១ និង​ជើង​ទី​២ ដ្បិតកំណត់ត្រានេះ ឥណ្ឌូនេស៊ី និងថៃ ធ្លាប់ធ្វើបានរួចមកហើយ កាលពីឆ្នាំ២០២៣ និង​ឆ្នាំ​២០២៤​។ ដូច្នេះសង្ឃឹមថា ប្រជាពលរដ្ឋ និងអ្នកគាំទ្រកម្ពុជា នឹងបន្ដផ្ដល់ការគាំទ្រ និងលើក​ទឹក​ចិត្ត​ពី​ចម្ងាយដល់ប្រតិភូកីឡាបាល់ទះកម្ពុជា ដើម្បីអាចឈាន​ទៅ​សម្រេច​គោល​ដៅ​ដ៏​អស្ចារ្យ​នេះ​បន្ថែម​ទៀត៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        128
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm