ភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំរបស់អេស្ប៉ាញចូលដល់ថ្ងៃទី៥ ខណៈរលកកម្ដៅថ្មីកំពុងខិតជិតមកដល់

2026/07/21 06:52:34 pm        31

ភ្លើងឆេះព្រៃមួយបានឆាបឆេះហួសពីការគ្រប់គ្រងនៅទូទាំងខេត្ត Guadalajara ភាគកណ្តាលរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានឆេះអស់រយៈពេលប្រាំថ្ងៃមកហើយ និងក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានថារលកកម្ដៅដែលខិតជិតមកដល់ នឹងបង្កើនហានិភ័យនៃអគ្គិភ័យនៅទូទាំងប្រទេសនេះ។

ប្រទេសអេស្ប៉ាញ និងអឺរ៉ុបខាងត្បូង កំពុងប្រឈមនឹងរដូវកាលចំហេះព្រៃកាន់តែធ្ងន់ធ្ងរឡើង ជានិន្នាការមួយដែលក្រុមអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ចំហេះព្រៃនេះបានកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីភ្លើងឆេះព្រៃនៅជិតទីក្រុង Bedar ក្នុងខេត្ត Almeria បានសម្លាប់មនុស្ស ១៣ នាក់ ដែលជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយរបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្រុមអាជ្ញាធរបានជម្លៀសមនុស្សចេញពីទីក្រុងចំនួនបីបន្ថែមទៀតកាលពីថ្ងៃចន្ទ ខណៈភ្លើងឆេះព្រៃ ក្នុងតំបន់ La Mierla ក្នុងខេត្ត Guadalajara បានឆេះរាលដាលដល់ជាង២៦.០០០ ហិកតា។ ប្រជាជនជាង១.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។

មេដឹកនាំតំបន់លោក Emiliano Garcia-Page បាននិយាយថា មជ្ឈមណ្ឌលប្រជាជនជិត៣០ ត្រូវបានហ៊ុព័ទ្ធដោយភ្លើងឆេះព្រៃ ដោយបង្ហាញពីបញ្ហាប្រឈមដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងជួបប្រឈម។ លោកថា ការការពារជីវិត និងការទប់ស្កាត់ភ្លើងឆេះព្រៃមិនឲ្យរាលដាលដល់ផ្ទះសម្បែង និងតំបន់ទីក្រុងនានានៅតែជាអាទិភាពចម្បង។ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បាននិយាយថា រលកកម្ដៅ ដែលជាលើកទីបីនៃឆ្នាំ ២០២៦នេះ ត្រូវគេរំពឹងថានឹងបន្តយ៉ាងហោចណាស់រហូតដល់ថ្ងៃព្រហស្បតិ៍ ដោយនាំមកនូវសីតុណ្ហភាពលើសពី ៤០ អង្សាសេ ឬស្មើ ១០៤ អង្សាហ្វារិនហៃ នៅទូទាំងផ្នែកខាងក្នុងភាគអាគ្នេយ៍ និងជំរុញឱ្យគ្រោះថ្នាក់ភ្លើងឆេះព្រៃឈានដល់កម្រិតខ្ពស់ខ្លាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm