កម្ពុជាទទួលពានរង្វាន់ប្រាក់ពិភពលោក ក្នុងឱកាសចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ

2022/05/05 12:24:10 am        962

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៤ ឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីអបអរសាទរ ព្រះរាជាណាចក្រកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បន្ទាប់ពីកម្ពុជាបានចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ សហភាពអារ៉ាប់រួម អស់រយៈពេល ៦ខែកន្លងមកនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ពិធីអបអរសាទរនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍​ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ មានប្រសាសន៍ថា ពានរង្វាន់ប្រាក់ពិភពលោក ១គ្រឿង ដែលកម្ពុជាទទួលបាននេះ ដោយសារការរចនា​ពន្លា​ជាតិ​បានល្អជាងគេ ​ក្នុងសង្កាត់និរន្តរភាព​ ក្នុងចំណោមប្រទេសចំនួន៤៥ ដែល​មានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ​ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយស​បាន​ទទួល​ពាន​រង្វាន់ប្រាក់នេះ​ បន្ទាប់ពីបានទទួលពានរង្វាន់ ប្រាក់លើក ដំបូងពីការចូលរួមពិព័រណ៍​ពិភព​លោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ពានរង្វាន់នេះ ធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែក ​លើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ ​និងប្រធានបទ រួមទាំងកំណត់​ទៅ​តាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន៣ ដូចជា ១.ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនា ពន្លាជាតិ និង៣. ការបកស្រាយប្រធានបទ។

សូមបញ្ជាក់ថា កម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន ៤លើករួចមកហើយ ក្នុងការ​ចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ ​រហូតដល់បច្ចុប្បន្ន ក្នុងនោះពិព័រណ៍ពិភព​លោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន, ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន, ពិព័រណ៍ពិភពលោក ​២០១៥ នៅទីក្រុងមីទ្បង់​ ប្រទេសអ៊ីតាលី ​និងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម។

នៅឆ្នាំ២០២៥ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍​ពិភព​លោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”។

សូមរម្លឹកទៀតថា ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃនេះ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ​មានរយៈពេល ៦ខែ​ ដោយបានទាក់ទាញភ្ញៀវជាតិ និង​អន្តរជាតិ ចូលទស្សនាបានចំនួនជាង ២៤លាននាក់ ជាមួយប្រធានបទ​ ការតភ្ជាប់គំនិត ដើម្បី​ស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងសំខាន់ចំនួនបី គឺ ៖ កាលានុវត្តភាព វឌ្ឍនភាព និងនិរន្តរភាព ត្រូវបានរៀបចំ ​ឡើងនៅទីក្រុងឌុយបៃ . សហភាព​អារ៉ាប់រួម នៅលើផ្ទៃដីចំនួន ៤៣៨ហិកតា ​ដោយមានការចូលរួមពីប្រទេស និងអង្គការ អន្តរជាតិធំៗ ចំនួន ១៩២៕អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm