អ្នកគាំទ្រជិតពីរលាននាក់អបអរសាទរក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយឈ្នះជើងឯកពិភពលោកលើកទីពីរ

2026/07/21 12:58:43 pm        72

អ្នកគាំទ្រជិតពីរលាននាក់ ដែលភាគច្រើនស្លៀកពាក់អាវក្រុមជម្រើសជាតិ និងគ្រវីទង់ជាតិពណ៌ក្រហម-មាស បានប្រមូលផ្តុំគ្នានៅទីក្រុង Madrid ដើម្បីស្វាគមន៍ និងអបអរសាទរក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីយកឈ្នះអាហ្សង់ទីន ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup នៅសហរដ្ឋអាមេរិក។

ក្បួនដង្ហែអបអរសាទរបានធ្វើឡើងនៅថ្ងៃចន្ទ ដោយកីឡាករបានជិះរថយន្តក្រុងបើកដំបូល ដែលមានសរសេរពាក្យ «Kings of the World» និងបង្ហាញផ្កាយធំពីរ ជានិមិត្តរូបនៃការឈ្នះជើងឯក World Cup លើកទីពីររបស់អេស្ប៉ាញ។

ក្នុងអំឡុងពេលដង្ហែក្បួន កីឡាករបានរាំ ច្រៀង និងស្រែកបទអបអរសាទរ ខណៈពួកគេគ្រវីដៃស្វាគមន៍អ្នកគាំទ្រឥតឈប់ឈរ។ កីឡាករភាគច្រើនពាក់អាវយឺតដែលមានសរសេរថា «We are champions»។

ខ្សែប្រយុទ្ធ Borja Iglesias បានបង្កើតបរិយាកាសកាន់តែសប្បាយរីករាយ ដោយដើរតួនាទីជា DJ លើរថយន្តក្រុង និងបើកភ្លេងកម្សាន្ត ខណៈរថយន្តត្រូវបានតុបតែងដោយបដាដែលមានសរសេរថា «Stars shine together»។

មុនពេលចាប់ផ្តើមក្បួនដង្ហែ ក្រុមជម្រើសជាតិអេស្ប៉ាញបានចូលជួបសម្ដែងការគួរសមជាមួយព្រះមហាក្សត្រ Felipe VI និងនាយករដ្ឋមន្ត្រី Pedro Sánchez ដែលអ្នកទាំងពីរក៏បានធ្វើដំណើរទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់ផងដែរ។

ក្នុងឱកាសនោះ ក៏មានការបង្ហាញក្តីសង្ឃឹមថា អេស្ប៉ាញអាចដណ្តើមបានជើងឯក World Cup ផ្នែកបុរសលើកទីបីនៅការប្រកួតឆ្នាំ២០៣០ ដែលប្រទេសអេស្ប៉ាញ នឹងធ្វើជាសហម្ចាស់ផ្ទះរួមជាមួយព័រទុយហ្គាល់ និងម៉ារ៉ុក៕ អត្ថបទ៖នាង សុភាវុធ





អត្ថបទដែលទាក់ទង

វ័យត្រឹម ២២ ឆ្នាំ Jhon Duran ចូលរួមក្លិបទី៧ក្នុងអាជីព ក្រោយផ្ទេរទៅ Benfica ក្នុងលក្ខខណ្ឌខ្ចីពី Al-Nassr
2026/07/21 04:08:20 pm        1
Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន
2026/07/21 04:02:22 pm        1
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
2026/07/21 02:58:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់

2026/07/21 07:49:03 pm
​ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
2026/07/21 07:45:51 pm
​កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
2026/07/21 07:30:22 pm
​ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
2026/07/21 07:29:59 pm
​ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/07/21 07:02:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 07:57:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am