អ្នកគាំទ្រអាហ្សង់ទីនទទួលស្វាគមន៍ក្រុមជម្រើសជាតិវិលត្រឡប់មកផ្ទះវិញ ខណៈ Messi អវត្តមាន

2026/07/21 02:17:44 pm        113

អ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅរដ្ឋធានី Buenos Aires ដើម្បីទទួលស្វាគមន៍ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានវិលត្រឡប់មកមាតុភូមិវិញ បន្ទាប់ពីបញ្ចប់យុទ្ធនាការបាល់ទាត់ពិភពលោក បើទោះបីជាប្រធានក្រុម Messi មិនបានធ្វើដំណើរត្រឡប់ជាមួយក្រុមក៏ដោយ។

សមាគមបាល់ទាត់អាហ្សង់ទីន (AFA) បានបញ្ជាក់ថា កីឡាករ និងសមាជិកក្រុមការងារមួយចំនួនបានវិលត្រឡប់មកប្រទេសអាហ្សង់ទីននៅថ្ងៃចន្ទ ខណៈសារព័ត៌មានក្នុងស្រុករាយការណ៍ថា Messi និងខ្សែបម្រើ Rodrigo De Paul បន្តស្នាក់នៅសហរដ្ឋអាមេរិក ដោយធ្វើដំណើរទៅកាន់រដ្ឋ Florida ដើម្បីត្រៀមចូលរួមជាមួយក្លិប Inter Miami។

តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីន បរិយាកាសរបស់ក្រុមមិនស្ថិតក្នុងស្ថានភាពអបអរសាទរឡើយ ក្រោយបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណា ប្រធានាធិបតីអាហ្សង់ទីន Javier Milei បានប្រកាសថា រដ្ឋាភិបាលនឹងកំណត់ថ្ងៃឈប់សម្រាកជាតិ នៅពេលណាដែលក្រុមជម្រើសជាតិសម្រេចរៀបចំពិធីអបអរសាទរការវិលត្រឡប់របស់ពួកគេ។

ទោះបីជាមិនមានការប្រារព្ធពិធីធំដុំក៏ដោយ អ្នកគាំទ្រជាច្រើននៅតែឈរតាមបណ្តោយផ្លូវពីអាកាសយានដ្ឋានអន្តរជាតិទៅកាន់ទីស្នាក់ការកណ្តាលរបស់សមាគមបាល់ទាត់អាហ្សង់ទីន ដើម្បីបង្ហាញការគាំទ្រ និងអរគុណដល់កីឡាករ ដែលបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។

អាហ្សង់ទីនបានចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ១-០ បន្ទាប់ពីការប្រកួតបន្ថែមម៉ោង នៅវគ្គផ្តាច់ព្រ័ត្រ។ គ្រាប់បាល់ជ័យជម្នះរបស់ Ferran Torres បានធ្វើឱ្យអេស្ប៉ាញក្លាយជាជើងឯក និងបញ្ចប់ក្តីសង្ឃឹមរបស់អាហ្សង់ទីនក្នុងការការពារតំណែងជើងឯក World Cup៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យត្រឹម ២២ ឆ្នាំ Jhon Duran ចូលរួមក្លិបទី៧ក្នុងអាជីព ក្រោយផ្ទេរទៅ Benfica ក្នុងលក្ខខណ្ឌខ្ចីពី Al-Nassr
2026/07/21 04:08:20 pm        1
Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន
2026/07/21 04:02:22 pm        1
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
2026/07/21 02:58:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់

2026/07/21 07:49:03 pm
​ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
2026/07/21 07:45:51 pm
​កូវ៉ែតរាយការណ៍ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើរោងចក្រអគ្គិសនី និងរោងចក្របន្សុតទឹកសមុទ្រ ជាថ្ងៃទី៤ ជាប់ៗគ្នា
2026/07/21 07:30:22 pm
​ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង
2026/07/21 07:29:59 pm
​ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2026/07/21 07:02:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 07:57:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am