អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

2026/07/21 02:58:40 pm        65

អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Kevin Keegan បានទទួលមរណភាពហើយក្នុងវ័យ ៧៥ ឆ្នាំ។ ដំណឹងដ៏ក្រៀមក្រំនេះត្រូវបានប្រកាសដោយក្លិប Newcastle United កាលពីថ្ងៃចន្ទ។

កាលពីខែមករា កន្លងទៅ ក្រុមគ្រួសាររបស់ Keegan និងក្លិប Newcastle United បានបញ្ជាក់ថា លោកកំពុងទទួលការព្យាបាលជំងឺមហារីក ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពជំងឺឡើយ។ រហូតដល់ខែមិថុនា លោកបានបង្ហើបថា លោកកំពុងប្រឈមនឹងជំងឺមហារីកដំណាក់កាលទី៤។

នៅក្នុងសេចក្តីថ្លែងការណ៍ Newcastle បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយលើកឡើងថា៖ «យើងមានទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់ Kevin Keegan ដែលជាបុគ្គលដ៏លេចធ្លោ មានឥទ្ធិពល និងជាទីស្រឡាញ់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប»។

Keegan គឺជាតារាបាល់ទាត់ដ៏មានភាពលេចធ្លោម្នាក់របស់អង់គ្លេស។ ក្នុងអាជីពជាកីឡាករ លោកបានឈ្នះពានរង្វាន់ជាច្រើនជាមួយ Liverpool មុនពេលផ្លាស់ទៅលេងឱ្យ Hamburg នៅប្រទេសអាល្លឺម៉ង់ និងបន្តបង្ហាញទម្រង់លេងដ៏អស្ចារ្យ។ សមិទ្ធផលរបស់លោកបានធ្វើឱ្យលោកឈ្នះពានរង្វាន់ Ballon d'Or ពីរឆ្នាំជាប់គ្នា នៅឆ្នាំ១៩៧៨ និង១៩៧៩។

សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស លោកបានបង្ហាញខ្លួនចំនួន ៦៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ២១ គ្រាប់ ក្នុងអំឡុងឆ្នាំ១៩៧២ ដល់១៩៨២។

បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករ Keegan បានចូលប្រឡូកក្នុងការងារជាគ្រូបង្វឹក និងអ្នកចាត់ការ ដោយបានដឹកនាំ Newcastle United ឱ្យក្លាយជាក្រុមប្រជែងពានរង្វាន់ Premier League ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបន្តកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស។

មរណភាពរបស់ Kevin Keegan ត្រូវបានចាត់ទុកថា ជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យបាល់ទាត់អង់គ្លេស ខណៈលោកនឹងត្រូវបានចងចាំជានិច្ចក្នុងនាមជាវីរបុរស៕ អត្ថបទ៖នាង សុភាវុធ



 

អត្ថបទដែលទាក់ទង

វ័យត្រឹម ២២ ឆ្នាំ Jhon Duran ចូលរួមក្លិបទី៧ក្នុងអាជីព ក្រោយផ្ទេរទៅ Benfica ក្នុងលក្ខខណ្ឌខ្ចីពី Al-Nassr
2026/07/21 04:08:20 pm        1
Joao Gomes ចូលរួមជាមួយ Aston Villa ផ្ទេរពី Wolves តម្លៃ ៣៨លានផោន
2026/07/21 04:02:22 pm        1
អតីតប្រធានក្រុម និងអតីតអ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Kevin Keegan ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ
2026/07/21 02:58:40 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់៖ អតីត​មេដឹកនាំ​កំពូលបាន​ជំរុញឱ្យបញ្ចប់ស្ថានភាព​ «គ្មានសង្គ្រាម គ្មានសន្តិភាព» ជាមួយអាមេរិក

2026/07/21 08:21:30 pm
​WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់
2026/07/21 08:13:14 pm
​អគារសិក្សាថ្មី១ខ្នង នៅសាលាបឋមសិក្សាចំបក់ខាងត្បូង បានរួមចំណែកក្នុងវិស័យអប់រំ និងគាំទ្រដល់ការសិក្សា
2026/07/21 08:11:48 pm
​ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់
2026/07/21 07:49:03 pm
​ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
2026/07/21 07:45:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 07:57:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/18 02:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am