ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំនេះ នឹងជំរុញឲ្យយុវជនខ្មែរកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន

2022/05/05 12:46:01 am        831

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កាល​ពី​ពេលថ្មីៗកន្លងទៅ​នេះ បានរៀបចំប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលប្រព្រឹត្តទៅជាសកល ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ”។

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ​និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយប្រារព្ធទិវានេះ លោក បានមានប្រសាសន៍ថា មូលបទនៃទិវាកម្មសិទ្ធិបញ្ញាឆ្នាំនេះ ​នឹងជំរុញឲ្យយុវជន កាន់តែមាន​សក្តានុពលក្នុងការបង្កើតថ្មី និងការផ្តល់ដំណោះស្រាយបច្ចេកទេសសម្រាប់គំាទ្រ​ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងអន្តរកាលនៃការវិវត្តបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកអនាគត​មួយកាន់តែប្រសើរ។

លោកបន្តថា មូលបទនេះដែរ​ ក៏ស្របគ្នាទៅនឹងរបៀបវារៈនៃការអភិវឌ្ឍយុវជនរបស់កម្ពុជា ដោយរដ្ឋាភិបាល​ បានចាត់ទុកយុវជនជាធនធានយុទ្ធសាស្ត្រ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងវិស័យការពារជាតិ ទាំងបច្ចុប្បន្ន និងអនាគត។

នៅក្នុងពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ​ការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់យុវជន ក៏ត្រូវបានអនុវត្ត​ជាលក្ខណៈយុទ្ធសាស្ត្រ​តាមរយៈ ​ផែនការសកម្មភាពជាតិ ស្តីពីការអភិវឌ្ឍយុវជន ដើម្បីផ្តល់នូវបទ​អន្តរាគមន៍ចាំបាច់ ឆ្លើយតបទៅនឹងគោលដៅបង្កើនប្រសិទ្ធភាព ​និងប្រសិទ្ធផលនៃការអនុវត្ត កម្មវិធី​អភិវឌ្ឍយុវជន និងការផ្តល់ឱកាសដល់យុវជនគ្រប់រូបចូលរួមគ្រប់សកម្មភាពក្នុងសង្គម និងសេដ្ឋកិច្ច។

ឯកឧត្តម បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ក្រសួងបាននិងកំពុងរៀបចំគោលនយោបាយ​ជាតិ​កម្មសិទ្ធិ​បញ្ញា ​ដែលមានចក្ខុវិស័យអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យក្លាយទៅជា​កម្លាំង​ចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍​ និងកសិកម្ម តាមរយៈការលើកកម្ពស់កិច្ចការពារ​ កម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះ​ ម៉ាក ​និងផលិតផលរបស់កម្ពុជា ការ​បង្កើតស្នាដៃវប្បធម៌ តក្កកម្ម ​ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី ​និងវិញ្ញត្តិវប្បធម៌ ជំរុញការ​ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា ​គោលបំណងនៃការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ​មិនត្រឹមតែជាការំលឹកខួប​នៃការចូលជាធរមាននៃអនុញ្ញា ​ស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តការណ៍ដ៏សំខាន់មួយ ​បង្កើតឱកាសឲ្យស្ថាប័នរដ្ឋ រដ្ឋាភិបាល ​វិស័យឯកជន និង​ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈរួមកម្លាំងគ្នា​ និងបង្កើនកិច្ចសហការ ចូលរួមលើកកម្ពស់កិច្ចការពារ​កម្មសិទ្ធិបញ្ញា ​និងផ្សព្វផ្សាយអំពីសារៈសំខាន់​នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ​ជា​មួយ​ការរស់នៅ ជាពិសេសការអភិវឌ្ឍសង្គម ​សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        50
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm