លោក Trump បញ្ជាក់​ថា មានការសន្ទនាល្អ​ ខណៈ​នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ប្ដេជ្ញាចិត្ត​ចំពោះការពារជាតិ​

2026/07/21 11:13:47 pm        51

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់​ឱ្យដឹង​កាល​ពីថ្ងៃចន្ទ (ទី២០ ខែកក្កដា ឆ្នាំ២០២៦) ថា លោកមាននូវ​ «ការសន្ទនាល្អណាស់» ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham ដោយបន្ថែមថា លោកនឹងជួបជាមួយលោក «ក្នុងពេលឆាប់ៗនេះ»។

លោក Burnham បានក្លាយជានាយករដ្ឋមន្ត្រីទី៧ របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ១ទសវត្សរ៍ កាលពី​ថ្ងៃទី២០ ខែកក្កដា ដោយបានប្តេជ្ញាចិត្តរៀបចំប្រព័ន្ធនយោបាយរបស់ប្រទេសឡើងវិញ ដើម្បីបង្កើតគំរូសេដ្ឋកិច្ចថ្មី និងស្តារប្រទេសជាតិដែលត្រូវ​បាន​ «ធុញទ្រាន់» ដោយការផ្លាស់ប្តូរអ្នកដឹកនាំញឹកញាប់ពេក​។

នៅក្នុងការបង្ហោះសារ​លើបណ្ដាញ​សង្គម Truth Social លោក Trump បានលើ​ឡើង​ថា៖ «យើងបានពិភាក្សា អំពីប្រេង នៅសមុទ្រខាងជើង ពាណិជ្ជកម្ម សម្ព័ន្ធភាពយោធា ការដោះមីន នៅច្រកសមុទ្រ Hormuz និងប្រធានបទជាច្រើនទៀត។ ការ​ជជែក​តាម​ទូរស័ព្ទនេះ គឺគួរឱ្យចាប់អារម្មណ៍ ហើយដំណើរការទៅយ៉ាងល្អ»។

ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ លោក Trump បានឱ្យដឹង​បន្ថែម​ថា៖ «យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ សម្រាប់ប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក»។

លោក Trump បានរិះគន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ពាក់​ព័ន្ធនឹង​សង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ អន្តោប្រវេសន៍ ថាមពល និងបទប្បញ្ញត្តិបច្ចេកវិទ្យា។

ជាមួយ​គ្នា​នេះ ការិយាល័យរបស់លោក Burnham បានឱ្យដឹង​ថា អំឡុងការជជែក​នោះ​ នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ បានធានាដល់លោក Trump ថា ទីក្រុងឡុងដ្រ៍ នឹងប្តេជ្ញាចិត្ត ចំពោះការការពារជាតិ និងសន្តិសុខ ហើយនឹងគាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយសុវត្ថិភាព ដែលត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលបណ្តាលឱ្យតម្លៃថាមពលហក់​ឡើង៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        25
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm