ជប៉ុនតវ៉ាប្រឆាំងនឹងសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ

2026/07/21 11:57:13 pm        38

ប្រទេស​ជប៉ុន នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ខ្លួនបានដាក់ការតវ៉ាជាមួយចិន អំពី​សមយុទ្ធបាញ់គ្រាប់ពិត ដែលខ្លួនបញ្ជាក់​ថា ត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ជាឧប្បត្តិហេតុមួយដែលអាចធ្វើឱ្យកាន់តែតានតឹងដល់​ទំនាក់ទំនង រវាងប្រទេសសេដ្ឋកិច្ចធំជាង​គេ​ទាំង២ របស់តំបន់​អាស៊ី។

យោធាជប៉ុនបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ ដែលក៏មាន​ពាក់ព័ន្ធនឹងនាវារុស្ស៊ីផងដែរ ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ១៨០​គីឡូម៉ែត្រ នៅ​ភាគនិរតីនៃអ្វីដែលទីក្រុងតូក្យូហៅថា កោះ Okinotori កាលពីព្រឹក​​ថ្ងៃទី១៩ ខែកក្កដា។

ចិនអះអាងថា កោះដាច់ស្រយាល Okinotori គឺជាគ្រាន់តែ​ផ្ទាំង​ថ្ម​ មិនមែន​កោះនោះទេ​ ដូច្នេះ ជប៉ុនមិនមានសិទ្ធិទាមទារដែនទឹកជុំវិញវា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់ខ្លួនបាន​ឡើយ​។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកក្កដានេះ​ថា៖ «រដ្ឋាភិបាលជប៉ុនបានដាក់ពាក្យតវ៉ា​ជាមួយប្រទេសចិន តាមរយៈបណ្តាញការទូត ដោយផ្ដល់​ហេតុផលថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍របស់នាវា នៅក្បែរនោះ»។

អ្នកនាំពាក្យយោធាជប៉ុន បានប្រាប់​ថា នេះជាលើកដំបូងហើយដែលទីក្រុងតូក្យូ បានបង្ហាញជាសាធារណៈអំពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ​របស់ខ្លួន ខណៈពេលដែលបន្ថែមថា សកម្មភាពនេះមិនផ្ទុយនឹងច្បាប់អន្តរជាតិទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm