ក្រុមយុវជនឥណ្ឌា៖ ការតវ៉ានឹងបន្ត បន្ទាប់ពីការប៉ះទង្គិចគ្នា នៅក្រុងដេលី ធ្វើឱ្យមនុស្ស ១៨០នាក់របួស

2026/07/22 12:13:13 am        64

ចលនាតវ៉ា​ «Cockroach» (សត្វកន្លាត) ដែលដឹកនាំដោយយុវជនឥណ្ឌា បានឱ្យ​ដឹង​ថា ខ្លួននឹងបន្តការតវ៉ាតទៅទៀត ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីការតវ៉ាដោយហិង្សា បានរំខានដល់តំបន់​​កណ្តាលទីក្រុងដេលី (Delhi) ដោយធ្វើឱ្យក្រុមបាតុករ និងបុគ្គលិកនគរបាល​ជាច្រើននាក់រងរបួស។

ក្រុមបាតុកររាប់ពាន់នាក់មកពីទីក្រុងដេលី និងទីក្រុងក្បែរនោះ​ ព្រម​ទាំង​ពី​ទីប្រជុំជនផ្សេង​ៗ បានប្រមូលផ្តុំគ្នា ដើម្បីដង្ហែក្បួនទៅកាន់សភា កាល​ពី​ថ្ងៃចន្ទ ដោយបានចូលរួមក្នុងចលនាមួយ ដែលដំបូងឡើយបានចាប់ផ្តើមចេញពីការចំអកឌឺដងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែបានប្រែជាក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់នាយករដ្ឋមន្ត្រី លោក​ Narendra Modi នៅក្នុងអាណត្តិទី៣ របស់លោក។

ចលនាតវ៉ាដែលមានអាយុកាលជាច្រើនខែមកហើយរបស់ក្រុមដែលប្រសិទ្ធនាមខ្លួនឯងថា គណបក្ស Cockroach Janta Party បានទាក់ទាញការគាំទ្រពីយុវជនជំនាន់ក្រោយ​ (Gen Z) នៅក្នុងប្រទេសឥណ្ឌារាប់លាននាក់ ដែលកំពុងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ពាក់ព័ន្ធនឹងករណីធ្លាយវិញ្ញាសាប្រឡង ដែលបានប៉ះពាល់ដល់សិស្សជាង ២លាននាក់ កាលពីខែឧសភា។

មនុស្សជិត ១៨០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋក្បែរៗនោះ កាលពី​ថ្ងៃចន្ទ ដោយភាគច្រើន បានចេញពីមន្ទីរពេទ្យហើយ​ បន្ទាប់ពីត្រូវ​បានសង្គ្រោះបឋម ក្រោយមាន​ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងបុគ្គលិកសន្តិសុខ ដែលនៅពេល​នោះ​នគរបាល​បានប្រើដំបងវាយ និងឧស្ម័នបង្ហូរទឹកភ្នែក។

នៅព្រឹកថ្ងៃអង្គារនេះ​ អ្នកតវ៉ាប្រហែល ១៥០-២០០នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែងតវ៉ា Jantar Mantar កណ្ដាល​ទីក្រុងដេលី ដោយនាំគ្នា​ស្រែកពាក្យស្លោក នៅ​ក្រោម​តំណក់​ភ្លៀងរលឹមស្រិច​​ៗ។ សន្តិសុខនៅតែ​ត្រូវបាន​រឹតបន្តឹង​ ដោយ​មាន​បុគ្គលិកប៉ារ៉ាល្បាតផ្នែកខ្លះនៃកណ្តាលក្រុងដេលី និងរបាំងដែលធ្វើឲ្យចរាចរណ៍យឺតយ៉ាវ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        71
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm