ឥណ្ឌាកោះអញ្ជើញ​ប្រេសិតរុស្ស៊ី ដើម្បីថ្កោលទោសការវាយប្រហារ​នាវាបណ្ដាល​ឱ្យមនុស្សស្លាប់​​ នៅអ៊ុយក្រែន

2026/07/22 01:22:00 am        49

ប្រទេស​ឥណ្ឌាបានកោះអញ្ជើញ​ប្រេសិតជនខ្ពស់​របស់រុស្ស៊ី ប្រចាំ​នៅទីក្រុងញូវដេលី (New Delhi) នៅ​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារលើនាវា​ដឹកទំនិញមួយគ្រឿង​ដែលចាកចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ជាហេតុការណ៍​ដែល​បានសម្លាប់ជនជាតិឥណ្ឌា ៤នាក់។

ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹង​ថា ខ្លួនបានកោះអញ្ជើញ​ភារធារីរុស្ស៊ី លោក Vladimir Ladanov ដើម្បីបង្ហាញពី «ក្ដី​បារម្ភយ៉ាងខ្លាំងក្លា​ និង «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារលើនាវា​ពាណិជ្ជកម្ម MV Golden Leo កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​។

ក្រសួងបាន​បញ្ជាក់​ថា នាវានេះមានជនជាតិឥណ្ឌា ៥នាក់ ជិះ​នៅលើនោះ ដែលក្នុងនោះ ៤នាក់ត្រូវបានសម្លាប់។ ក្រសួងបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការវាយប្រហារបែបនេះធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងស្ថិរភាពនៃពាណិជ្ជកម្មតាម​សមុទ្រអន្តរជាតិ"។

សេចក្ដី​ថ្លៃង​ការណ៍​បាន​បន្ថែមថា ប្រេសិតរុស្ស៊ីក៏ត្រូវបានស្នើសុំឱ្យប្រាប់ទៅទីក្រុងមូស្គូថា «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើ​ឱ្យ​បាត់បង់អាយុ​ជីវិតជនស៊ីវិលស្លូតត្រង់ គឺជារឿងមិនអាចទទួលយកបានឡើយ ហើយត្រូវតែជៀសវាង»។

កងទ័ពជើងទឹកអ៊ុយក្រែនបានឱ្យដឹង​កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានត្រូវ​ចំនាវា​ Golden Leo។ នាវា​ដឹកទំនិញនេះដែល​មាន​ទង់ជាតិហ្គីណេប៊ីស្សូគ្រប់គ្រងដោយប្រទេសទួរគី កំពុង​ដឹកគ្រាប់ធញ្ញជាតិ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm